ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកវិទ្យាសាស្ត្រចិនបានរកឃើញម៉ូលេគុលទឹកនៅក្នុងដីនៃភពព្រះចន្ទជាលើកដំបូង
2024-07-24 11:09:50cri
Share with:

 

 អ្នកយកព័ត៌មានបានទទួលដំណឹងពីវិទ្យាស្ថានរូបសាស្រ្តនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនកាលពីថ្ងៃទី ២៣ខែកក្កដាឱ្យដឹងថា ក្រុមអ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់ចិនបានរកឃើញ ដុំរ៉ែគ្រីស្តាល់រ៉ែ ULM-1ដែលមិនស្គាល់ឈ្មោះនៅក្នុងសំណាកភពព្រះចន្ទដែលប្រមូលដោយយានអវកាស Chang'e-5 វាសម្បូរដោយម៉ូលេគុលទឹក និងអាម៉ូញ៉ូម ។ នេះជាលើកទីមួយហើយដែលអ្នកវិទ្យាសាស្ត្របានរកឃើញ ម៉ូលេគុលទឹកក្នុងដីនៃព្រះភពចន្ទ។ លទ្ធផលដែលពាក់ព័ន្ធត្រូវបានចុះផ្សាយតាមវេបសាយនៃនៅក្នុងទស្សនាវដ្ដីវិជ្ជាឯកទេសអន្តរជាតិឈ្មោះ ធម្មជាតិ តារាសាស្រ្ត"នាពេលថ្មីៗនេះ។

 ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្តចិនបានរកឃើញថា ក្នុងម៉ូលេគុលនៃ ULM-1 មានដុំគ្រីស្តាល់ទឹករហូតដល់ ៦ដុំ ហើយសមាមាត្រជាម៉ាសនៃម៉ូលេគុលទឹកនៅក្នុងសំណាកគឺមានរហូតដល់ទៅ ៤១% ដែលបានផ្តល់ឱកាសថ្មីសម្រាប់ការស្រាវជ្រាវពាក់ព័ន្ធ។

អ្នកបកប្រែ:马小青
ប្លុកពិសេស