ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាធុរកិច្ចថាមពលចិន-រុស្ស៊ីលើកទី៦
2024-07-24 15:24:02cri
Share with:


កាលពីថ្ងៃទី២៣ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាធុរកិច្ចថាមពលចិន-រុស្ស៊ីលើកទី៦។

លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី ក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ីបានឆ្ពោះទៅមុខ កិច្ចសហប្រតិបត្តិការផ្នែកថាមពលនៃប្រទេសទាំងពីរមានភាពកាន់តែ ចាស់ទុំ ស្ថិរភាពនិង ធន់ពីមួយថ្ងៃទីមួយថ្ងៃ បាននាំមកនូវផលប្រយោជន៍យ៉ាងប្រាកដប្រជាជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ ឈរលើចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្រ្ត ភាគីចិនរីករាយរួមជាមួយភាគីរុស្ស៊ីក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើវិស័យថាមពលជាបន្តបន្ទាប់ គាំពារស្ថិរភាពនិងភាពភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មថាមពល រួមចំណែកក្នុងការជំរុញឱ្យឧស្សាហកម្មថាមពលសកលមានភាពកាន់តែ រឹងមាំ បៃតងនិងល្អប្រសើរឡើង។

ក្នុងថ្ងៃដដែលនោះ លោក Putin ប្រធានាធិបតីរុស្ស៊ីក៏បានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាធុរកិច្ចថាមពលចិន-រុស្ស៊ីលើកទី៦ផងដែរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស