ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនជួបសន្ទនាជាមួយលោក Moriyama Hiroshi ប្រធានគណៈកម្មាធិការកិច្ចការទូទៅនៃគណបក្សប្រជាធិបតេយ្យសេរីនៃប្រទេសជប៉ុន
2024-07-24 15:04:57cri
Share with:


 

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបពិភាក្សាជាមួយលោក Moriyama Hiroshi ប្រធានគណៈកម្មាធិការកិច្ចការទូទៅនៃគណបក្សប្រជាធិបតេយ្យសេរីនៃប្រទេសជប៉ុននៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៣ខែកក្កដា ។

 

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា កាលពីខែវិច្ឆិកាឆ្នាំមុន លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Fumio Kishida នៅទីក្រុង San Francisco ហើយបានបញ្ជាក់ជាថ្មីម្តងទៀតអំពីជំហរនៃការជំរុញដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងជាយុទ្ធសាស្ត្រនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងផ្តោតលើការកសាងទំនាក់ទំនងចិន-ជប៉ុនដែលប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាព ដែលសមស្របនឹងតម្រូវការនៃយុគសម័យថ្មី។ ខណៈពេលដែលពិភពលោកបច្ចុប្បន្ននេះបានឈានចូលដល់សម័យកាលដែលបម្រែបម្រួល និងមានភាពច្របូកច្របល់ប្រទាក់ក្រឡាគ្នា ប្រទេសចិន និងជប៉ុនដែលជាប្រទេសសំខាន់នៅអាស៊ី និងពិភពលោកគួរតែធ្វើការរួមគ្នានិងជួយយកអាសាគ្នាទៅវិញទៅមក។

 

លោក Wang Yi បានបញ្ជាក់ពីគោលជំហរ និងកង្វល់របស់ចិនចំពោះការបង្ហូរទឹកកវិទ្យុសកម្មនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ និងបញ្ហាតៃវ៉ាន់ជាដើម។

ជាការឆ្លើយតប លោក Moriyama Hiroshi បានថ្លែងថា លោកបានមកបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេលប្រាំមួយឆ្នាំមក លោកបានចាប់អារម្មណ៍យ៉ាងពេញលេញចំពោះការអភិវឌ្ឍដ៏ឆាប់រហ័ស និងសេដ្ឋកិច្ចដែលមានភាពរស់រវើករបស់ប្រទេសចិន។ ជប៉ុនមានឆន្ទៈក្នុងការបន្តពង្រឹងការផ្លាស់ប្តូរជាមួយប្រទេសចិន ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរដោយផ្អែកតាមគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស