ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនាសកលស្តីពី"ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី"បានបើកធ្វើដោយជោគជ័យនៅប្រទេសតង់ហ្សានី
2024-07-24 15:47:24cri
Share with:

កាលពីថ្ងៃទី ២២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី"ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី"ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុង Dar es Salaam ប្រទេសតង់ហ្សានី ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។

ភ្ញៀវកិតិ្តយសជាង ៤០ រូប មកពីស្ថានទូតចិនប្រចាំនៅតង់ហ្សានី ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់តង់ហ្សានី និងក្រុមធនាគារគំនិតជាដើម បានធ្វើការផ្លាស់ប្តូរមតិយោបល់លើប្រធានបទដូចជាសារៈសំខាន់ដ៏ជ្រាលជ្រៅនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ចំពោះពិភពលោក និងឱកាសរបស់ទ្វីបអាហ្វ្រិកដែលបានពីការធ្វើទំនើបកម្មតាមបែបផែនចិនជាដើម។

អង្គប្រជុំបានសម្គាល់ឃើញថា ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការធ្វើការជាមួយបណ្តាប្រទេសសកលខាងត្បូង ក្នុងនោះរួមទាំងប្រទេសតង់ហ្សានី និងបណ្តាប្រទេសអាហ្រ្វិកផ្សេងទៀត ដើម្បីកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ និងជំរុញវិបុលភាពរួមនៃសកលលោកជាបន្តបន្ទាប់តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។

លោក An Xiaoyu ប្រធានមជ្ឈមណ្ឌលកម្មវិធីផ្សាយជាភាសាអាស៊ីនិងអាហ្រ្វិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបកស្រាយជូនចំពោះអង្គប្រជុំអំពីស្មារតីនិងអត្ថន័យសំខាន់នៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ៕




អ្នកបកប្រែ:李庆莉
ប្លុកពិសេស