ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-07-24 16:00:46cri
Share with:

លោក Wang Huning តំណាងពិសេសរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននឹងដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិនទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញណក្ខន្ធរបស់លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាធុរកិច្ចថាមពលចិន-រុស្ស៊ីលើកទី៦។

លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនផ្ញើសារលិខិតអបអរសាទរលោកស្រី Ursula von der Leyen ដែលបន្តអាណត្តិជាប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប។

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសន្ទនាជាមួយលោក Moriyama Hiroshi ប្រធានគណៈកម្មាធិការកិច្ចការទូទៅនៃគណបក្សប្រជាធិបតេយ្យសេរីនៃប្រទេសជប៉ុន។

ភាគីចិនស្នើឱ្យប្រទេសមានអាវុធនុយក្លេអ៊ែរមិនប្រើអាវុធនុយក្លេអ៊ែរជាអាទិភាព។

អ្នកវិទ្យាសាស្ត្រចិនបានរកឃើញម៉ូលេគុលទឹកនៅក្នុងដីនៃភពព្រះចន្ទជាលើកដំបូង។

អ្នកបកប្រែ:李展精
ប្លុកពិសេស