ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនផ្ញើសារលិខិតអបអរសាទរលោកស្រី Ursula von der Leyen ដែលបន្តអាណត្តិជាប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប
2024-07-23 22:01:11cri
Share with:

កាលពីថ្ងៃទី២៣ខែ កក្កដា លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោកស្រី Ursula von der Leyenដែលបានបន្តអាណត្តិជាប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប។

លោក Li Qiang បានថ្លែងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយសហភាពអឺរ៉ុបជាប់រហូតមក ក៏ដូចជាយកចិត្តទុកដាក់ចំពោះតួនាទីនិងឥទ្ធិពលដ៏សំខាន់របស់គណៈកម្មាធិការសហភាពអឺរ៉ុប ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបបានលេចចេញនិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព កិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនាទ្វេភាគីទទួលបានសមិទ្ធផលជាវិជ្ជមាន។ ប្រទេសចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយសហភាពអឺរ៉ុប បន្តពង្រឹងមូលដ្ឋាននយោបាយនិងទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប បន្តបង្កើនទំនុកចិត្តជាយុទ្ធសាស្រ្ត  បង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយ ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ព្រមទាំងរួមចំណែកកាន់តែធំក្នុងការជំរុញសុខុមាលភាពប្រជាជនទ្វេភាគី និងគាំពារស្ថិរភាពនិងវិបុលភាពពិភពលោក៕

អ្នកបកប្រែ:李展精
ប្លុកពិសេស