ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi និងលោក He Lifeng ជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន
2024-07-23 11:57:27cri
Share with:

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន និងលោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិនដែលដឹកនាំដោយលោកប្រធានក្រុមប្រឹក្សាភិបាល Rajesh Subramaniam នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២២ ខែកក្កដា ។

ថ្លែងនៅក្នុងកិច្ចជំនួប លោក Wang Yi បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ទើបបានបញ្ចប់ដោយជោគជ័យ  សង្ឃឹមថាក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន និងក្រុមហ៊ុនជាសមាជិករបស់ខ្លួននឹងរៀបរាប់ប្រាប់ទៅកាន់រដ្ឋាភិបាល រដ្ឋសភា និងគ្រប់មជ្ឈដ្ឋានរបស់សហរដ្ឋអាមេរិក អំពីប្រទេសចិនដ៏ពិតប្រាកដដោយគ្រប់ជ្រុងគ្រោយ ដើម្បីជំរុញឱ្យពលរដ្ឋអាមេរិកមានការយល់ដឹងដ៏ត្រឹមត្រូវអំពីប្រទេសចិន ។

ជាការឆ្លើយតប  លោក Rajesh Subramaniam បានសម្តែងការស្វាគមន៍ចំពោះការបញ្ចេញសញ្ញាដ៏សំខាន់ពីកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ អំពីការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀត។ ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិនរំពឹងទុកថា អាចធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងភាគីទាំងពីរក្នុងវិស័យនានា។ ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិនមានឆន្ទៈបន្តដើរតួនាទីយ៉ាងសកម្ម និងរួមចំណែកថ្មីដល់ការជំរុញការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស