ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានចាប់ផ្តើមបំពេញការងារគ្រប់ជ្រុងជ្រោយក្នុងនាមជាប្រធានប្តូរវេននៃអង្គការសហប្រតិបត្តិការសៀងហៃ
2024-07-23 15:18:52cri
Share with:


 

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២២ខែកក្កដាថា បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅក្រុង Astana ក្នុងខែកក្កដាឆ្នាំនេះ ប្រទេសចិនបានធ្វើជាប្រធានប្តូរវេននៃអង្គការសហប្រតិបត្តិការសៀងហៃជាផ្លូវការពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៥ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅឆ្នាំ ២០២៥ ។ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះ ហើយបានចាប់ផ្តើមបំពេញការងារគ្រប់ជ្រុងជ្រោយក្នុងនាមជាប្រធានប្តូរវេន ។

លោកស្រី Mao Ning បានថ្លែងថា ចាប់តាំងពីបានបង្កើតឡើងមក អង្គការសហប្រតិបត្តិការសៀងហៃតែងតែប្រកាន់ខ្ជាប់នូវ "ស្មារតីសៀងហៃ" ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយជាបន្តបន្ទាប់ ព្រមទាំងបន្តពង្រឹងទំនាក់ទំនងសុខដុមនីយកម្ម រួមគ្នាការពារសន្តិសុខក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ។អង្គការសហប្រតិបត្តិការសៀងហៃបានពង្រីកចំនួនសមាជិកពី៦នៅគ្រាដំបូង ទៅជា មហាគ្រួសារ ដែលមានសមាជិកចំនួន២៦ ប្រទេសដែលបានដើរលើមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាពដែលមានកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ ធ្វើជាគំរូសម្រាប់ការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី

និងបានធ្វើការស្វែងរកទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស