ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៨បានសម្ពោធបើក មានក្រុមហ៊ុនជាង២០០០បានចូលរួមការតាំងពិព័រណ៍
2024-07-23 15:58:50cri
Share with:

    ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៨បានសម្ពោធបើកនៅថ្ងៃទី ២៣ ខែកក្កដានៅទីក្រុងKunming ខេត្តYunnan ។ ពិព័រណ៍ចិន-អាស៊ីខាងត្បូងឆ្នាំនេះ មានការចូលរួមពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន ៨២ ដោយមានក្រុមហ៊ុនជាង ២០០០ចូលរួមតាំងពិព័រណ៍ ក្នុងនោះមានដែលជិតពាក់កណ្តាលជាក្រុមហ៊ុនក្រៅប្រទេស គ្របដណ្តប់បណ្តាប្រទេសទាំងអស់នៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ពិព័រណ៍ចិន-អាស៊ីខាងត្បូងបន្តធ្វើក្រោមប្រធានបទ "សាមគ្គីរួម សហការ និងស្វែងរកការអភិវឌ្ឍ" ដើម្បីបង្ហាញយ៉ាងទូលំទូលាយនូវឧស្សាហកម្មដែលមានសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង ដូចជាថាមពលបៃតង កសិកម្មទំនើប ការថែទាំសុខភាពនិងវេជ្ជសាស្រ្ត និងទេសចរណ៍វប្បធម៌ផងដែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស