លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី២៣ខែកក្កដា ។ អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ប្រទេសចិនទើបបានប្រកាសព័ត៌មានថាលោកWang Yi រដ្ឋមន្រ្តីការបរទេសចិននឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការអាស៊ីខាងកើត តើប្រទេសចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះកិច្ចសហប្រតិបត្តិការអាស៊ីខាងកើតនាពេលបច្ចុប្បន្ន ហើយមានការរំពឹងទុកអ្វីខ្លះចំពោះកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកនេះ?
លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនរំពឹងថានឹងមានប្រមូលផ្តុំគំនិតឯកភាពរួមរបស់បណ្តាភាគីនានាតាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកនេះ ដើម្បីធ្វើការត្រៀមលក្ខណៈខាងនយោបាយនិងសមទ្ធិផលសម្រាប់ការបើកកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស៊ីខាងកើតនៅខែតុលាឆ្នាំនេះ។
ប្រទេសចិនរីករាយរួមជាមួយប្រទេសក្នុងតំបន់ ផ្សព្វផ្សាយគោលការណ៍៥ចំណុចនៃការរួមរស់នៅដោយសន្តិសហវិជ្ជមាន ជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ ពន្លឿនការចរចាអំពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់៣.០ រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ រៀបចំឱ្យបានល្អនូវ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-អាស៊ាន” ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ៕