ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា “សេចក្តីប្រកាសទីក្រុងប៉េកាំង” នាំមកនូវក្តីសង្ឃឹមដ៏មានតម្លៃជូនដល់ប្រជាជនប៉ាឡេស្ទីន
2024-07-23 17:44:59cri
Share with:

នៅថ្ងៃទី ២៣ ខែកក្កដា លោកស្រី Mao Ning  អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកសារព័ត៌មានបានសួរថា នៅព្រឹកថ្ងៃទី ២៣ ខែកក្កដានេះ ប្រទេសចិនបានរៀបចំធ្វើពិធីបិទកិច្ចសន្ទនាផ្សះផ្សាផ្ទៃក្នុងរវាងកងកម្លាំងនិងអង្គការនានារបស់ប៉ាឡេស្ទីន។ តើភាគីចិនអាចបកស្រាយលម្អិតអំពីស្ថានភាពពាក់ព័ន្ធនឹងកិច្ចសន្ទនាលើកនេះទេ?

លោកស្រី Mao Ning បានឆ្លើយតបថា តមតាមការអញ្ជើញរបស់ប្រទេសចិន តំណាងជាន់ខ្ពស់នៃកងកម្លាំងនិងអង្គការរបស់ប៉ាឡេស្ទីនចំនួន ១៤ បានធ្វើកិច្ចសន្ទនាផ្សះផ្សាគ្នានៅទីក្រុងប៉េកាំងពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកក្កដា។ នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចសន្ទនាលើកនេះ  កងកម្លាំងនិងអង្គការនានារបស់ប៉ាឡេស្ទីនបានចុះហត្ថលេខាលើ "សេចក្តីប្រកាសទីក្រុងប៉េកាំងស្តីពីការបញ្ចប់ការបែកបាក់ និងពង្រឹងការរួបរួមសាមគ្គីគ្នានៃប្រជាជាតិប៉ាឡេស្ទីន"។ វាជាលើកដំបូងហើយដែលកងកម្លាំងនិងអង្គការប៉ាឡេស្ទីនចំនួន ១៤ បានជួបជុំគ្នានៅទីក្រុងប៉េកាំងដើម្បីធ្វើកិច្ចសន្ទនាផ្សះផ្សាគ្នា ដែលបាននាំមកនូវក្តីសង្ឃឹមដ៏មានតម្លៃជូនដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងរងទុក្ខវេទនា ។ សេចក្តីប្រកាសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់របស់ភាគីចិនក្នុងការគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន បញ្ចប់ការបែកបាក់ និងធ្វើឱ្យមានការឯកភាពគ្នាអំពីជំហររបស់ប៉ាឡេស្ទីន។ "សេចក្តីប្រកាស” បានសម្គាល់ថា កិច្ចសន្ទនាក្រុងប៉េកាំងបានបង្ហាញពីស្មារតីដ៏វិជ្ជមាន និងប្រកបដោយលក្ខណៈស្ថាបនា ព្រមទាំងឯកភាពគ្នាពីការសម្រេចបាននូវសាមគ្គីភាពនៃប្រជាជាតិប៉ាឡេស្ទីនដែលរួមមានកងកម្លាំងនិងអង្គការទាំងអស់ ក្រោមក្របខ័ណ្ឌដែលអង្គការរំដោះប៉ាឡេស្ទីន(PLO) ជាអង្កការស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រជាជនប៉ាឡេស្ទីន ៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស