ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់៖ មុខមាត់ពិតរបស់ Lai Qingde ដែលធ្វើសកម្មភាពបំបែកបំបាក់និងប៉ុនប៉ងឱ្យមាន “ឯករាជ្យភាពតៃវ៉ាន់”ត្រូវបានលាតត្រដាងម្តងទៀត
2024-07-23 16:07:42cri
Share with:

លោកChen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងខណៈពេលឆ្លើយសំណួរអ្នកសារព័ត៌មានកាលពីថ្ងៃទី២២ខែកក្កដាថា ការដែលបុគ្គល Lai Qingde ញុះញង់ជាសាធារណៈឱ្យបង្កើតអ្វីដែលហៅថា “ការទទួលស្គាល់តៃវ៉ាន់ជាតួអង្គឯករាជ្យមួយ” បានលាតត្រដាងពីមុខមាត់ពិតម្តងទៀតដែលចចេសប្រកាន់យកគោលជំហរ “ឯករាជ្យភាពតៃវ៉ាន់” និងធ្វើសកម្មភាពបំបែកបំបាក់។

លោកChen Binhua បានថ្លែងថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន ថ្វីត្បិតតែត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មិនទាន់បានបង្រួបបង្រួមក្តី តែអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិនមិនដែលត្រូវកាត់ផ្តាច់ហើយក៏មិនអនុញ្ញត្តឱ្យមានការកាត់ផ្តាច់នោះដែរ ។ តាំងពីដើមមកតៃវ៉ាន់មិនមែនជាប្រទេសមួយទេ ហើយក៏គ្មានលទ្ធភាពក្លាយទៅជាប្រទេសមួយដែរ ។ លោកChen Binhua បានថ្លែងថា   ត្រើយទាំងសងខាងគឺជា ប្រទេសចិនតែមួយ បងប្អូនជនរួមជាតិនៃត្រើយទាំងសងខាងសុទ្ធតែជាជនជាតិចិន រួមខ្សែលោហិតនិងមានវប្បធម៌រួមនិងប្រវត្តិសាស្រ្តរួម។

 លោកChen Binhua បានថ្លែងទៀតថា បងប្អូនជនរួមជាតិនៃត្រើយទាំងសងខាងត្រូវសាមគ្គីគ្នា ស្គាល់ឱ្យបានច្បាបស់ពីធាតុពិតនិងផលវិបាកដែលបណ្តាលមកពីកម្លាំងនិងសកម្មភាពបំបែកបំបាក់ដែលប៉ុនប៉ងឱ្យ “តៃវ៉ាន់ឯករាជ្យ” ប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើបង្ករឿងហេតុប៉ុនប៉ងចង់បាន “ឯករាជ្យភាពតៃវ៉ាន់” របស់បុគ្គល Lai Qingde និងអជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនៃត្រើយទាំងសងខាង ចូលរួមយ៉ាងសកម្មក្នុងការជំរុញបុព្វហេតុសច្ចយុត្តិធម៌នៃការបង្រួបបង្រួមប្រទេសជាតិដោយសន្តិវិធី រួមគ្នាកសាងអនាគតដ៏ល្អបរវនៃការស្តារវិបុលភាពដ៏អស្ចារ្យរបស់ប្រជាជាតិចិន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស