ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាជាមួយលោក Banli Kaieda អនុប្រធានរដ្ឋសភាជប៉ុន
2024-07-23 11:46:48cri
Share with:

    ថ្ងៃទី២២ ខែកក្កដា  លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាជាមួយលោក Banli Kaieda  អនុប្រធានរដ្ឋសភាជប៉ុននៅទីក្រុងប៉េកាំង។

    លោក Zhao Leji បានថ្លែងថា ការថែរក្សា និងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងចិន និងជប៉ុន គឺសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ។ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសជប៉ុនដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ  បន្តបង្កើនទំនុកចិត្តគ្នាផ្នែកនយោបាយ គោរពតាមគោលការណ៍ និងគំនិតឯកភាពនៃឯកសារនយោបាយទាំងបួនរវាងចិន និងជប៉ុន ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ គ្រប់គ្រង និងដោះស្រាយបញ្ហារសើបឱ្យបានត្រឹមត្រូវ និងបង្កបរិយាកាសសង្គមដ៏វិជ្ជមាន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍតាមគន្លងត្រឹមត្រូវដែលប្រកបដោយស្ថិរភាពនិងភាពរឹងមាំ។

   ជាការឆ្លើយតប លោក Banli Kaieda  បានថ្លែងថា  រដ្ឋសភាជប៉ុនរីករាយពង្រឹងការផ្លាស់ប្តូរជាមួយសភាតំណាងប្រជាជនចិន ប្រកាន់ខ្ជាប់នូវការរួមរស់ដោយសន្តិភាព ពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស