ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីស្តីទីនៃប្រទេសមីយ៉ាន់ម៉ា ផ្ទេរសិទ្ធិអំណាចនិងភារកិច្ចឱ្យប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ
2024-07-23 15:19:32cri
Share with:


 

ស្ថានីយវិទ្យុនិងទូរទស្សន៍មីយ៉ាន់ម៉ាបានផ្សាយដំណឹងនៅល្ងាចថ្ងៃទី២២ខែកក្កដាថា ដោយសារបញ្ហាសុខភាព លោកMyint Sweប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា បានផ្ទេរសិទ្ធិអំណាចនិងភារកិច្ចឱ្យប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ។

ការិយាល័យប្រធានាធិបតីស្តីទីនៃប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីជូនដំណឹង ទៅកាន់ការិយាល័យក្រុមប្រឹក្សារដ្ឋបាលរដ្ឋប្រទេសមីយ៉ាន់ម៉ាថា ដើម្បីផ្តល់ភាពងាយស្រួលដល់ការអនុវត្តកិច្ចការចាំបាច់នានាដែលទាក់ទងនឹងក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិក្នុងអំឡុងពេលលោកMyint Sweសម្រាកព្យាបាលជំងឺហើយខកខានមិនបានបំពេញភារកិច្ច ដូច្នេះសម្រេចផ្ទេរសិទ្ធិអំណាចនិងភារកិច្ចរបស់ប្រធានាធិបតីស្តីទីទៅឱ្យប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា។

ការផ្សាយដំណឹងបានឲ្យដឹងថា តាំងពីដើមឆ្នាំ ២០២៣មក លោកMyint Swe បានទទួលការព្យាបាលជាច្រើនលើកមកហើយ ដោយសារការលំបាកក្នុងការហូបចុក និងធ្វើចលនា។

អ្នកបកប្រែ:马小青
ប្លុកពិសេស