ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកនាយករដ្ឋមន្ត្រីចិន Li Qiang ចុះត្រួតពិនិត្យនិងណែនាំការងារនៅទីក្រុង Tianjin
2024-07-23 12:07:17cri
Share with:

លោក Li Qiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិនបានអញ្ជើញចុះត្រួតពិនិត្យនិងណែនាំការងារនៅទីក្រុង Tianjin នៅថ្ងៃទី ២២ ខែកក្កដា ។ លោកបានសង្កត់ធ្ងន់ថា ត្រូវសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវសុន្ទរកថាគន្លឹះរបស់លោកអគ្គលេខាធិកាមជ្ឈិមបក្ស XiJinping និងស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគ្រប់ភារកិច្ចនៃកំណែទម្រង់ ខិតខំប្រឹងប្រែងដើម្បីជំរុញការបើកទូលាយដោយកម្រិតខ្ពស់ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

ក្នុងដំណើរចុះត្រួតពិនិត្យការងារ លោក Li Qiang បានស្តាប់របាយការណ៍ការងាររបស់ សង្កាត់ Binhai ថ្មីនៃក្រុង Tianjin ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងការបើកទូលាយ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ លោកបានសង្កត់ធ្ងន់ថា សង្កាត់ Binhai ថ្មី គឺជាអ្នកឈានមុខនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុង Tianjin ដូច្នេះ ត្រូវតែមានភាពក្លាហានក្នុងការរុករក ដើម្បីបង្កើនកម្លាំងចលករនិងភាពរស់រវើកក្នុងការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ជាពិសេសធ្វើការច្នៃប្រឌិតថ្មីចំពោះប្រព័ន្ធនិងយន្តការកំណែទម្រង់ក្នុងតំបន់សាកល្បងពាណិជ្ជកម្មសេរី ការអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងការបើកទូលាយដោយកម្រិតខ្ពស់ជាដើម ត្រូវបង្កើនសមត្ថភាពដឹកជញ្ជូនតាមកំពង់ផែ ជំរុញសក្តានុពលដ៏ធំនៃការលើកកម្ពស់កម្រិតឧស្សាហកម្ម និងបង្កើនភាពទាក់ទាញរបស់ទីក្រុង Tianjinដែលជាទីក្រុងអេកូឡូស៊ីនិងជាកន្លែងសក្តិសមនឹងការរស់នៅ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស