សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើកិច្ចប្រជុំសំណេះសំណាលស្តីពីការវិភាគអំពីស្ថានការណ៍ម៉ាក្រូសេដ្ឋកិច្ចប្រចាំឆមាសទី១ឆ្នាំ២០២៤នៅក្រុងប៉េកាំងកាលពីថ្ងៃទី២២ខែកក្កដា។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថា។ លោកបានថ្លែងថា សភាប្រឹក្សានយោបាយប្រជាជនត្រូវចាត់ទុកការសិក្សារៀនសូត្រនិងការអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ជាភារកិច្ចនយោបាយដ៏សំខាន់ ដើម្បីសិក្សារៀនសូត្រនិងអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសុន្ទរកថាគន្លឹះរបស់លោកអគ្គលេខាធិការមជ្ឈិមបក្សXi Jinping ដែលបានថ្លែងក្នុងកិច្ចប្រជុំពេញអង្គ រៀនសូត្រនិងអនុវត្តគំនិតថ្មី ទស្សនៈថ្មីនិងការសន្និដ្ឋានថ្មីមួយចំនួនរបស់លោក Xi Jinping អំពីការធ្វើកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់នូវទិសដៅកំណែទម្រង់ បង្កើនទំនុកចិត្តកំណែទម្រង់ បម្រើស្ថានការណ៍ទូទៅនៃកំណែទម្រង់ ធ្វើឱ្យគំនិតនិងសកម្មភាពឯកភាពជាមួយសេចក្តីសម្រេចចិត្តនិងការចាត់ចែងរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនក្នុងការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀតនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន៕