ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Kagame ដែលបានបន្តអាណត្តិជាប្រធានាធិបតីរវ៉ាន់ដា
2024-07-23 17:17:57cri
Share with:

នៅថ្ងៃទី២៣ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Kagame ដែលបានជាប់ឆ្នោតបន្តអាណត្តិជាប្រធានាធិបតីរវ៉ាន់ដា ។

លោក Xi Jinping បានលើកឡើងថា ប្រទេសរវ៉ាន់ដាជាប្រទេសមានមិត្តភាពជាប្រពៃណីជាមួយប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងឆាប់រហ័ស កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទទួលបានផ្លែផ្កាយ៉ាងច្រើន ហើយទំនាក់ទំនងមិត្តភាពជាប្រពៃណីបានស៊ីជម្រៅជាបន្តបន្ទាប់។ខ្ញុំរីករាយធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីបង្កើនទំនុកចិត្តគ្នាខាងនយោបាយរវាងប្រទេសទាំងពីរ ពង្រីក និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឡើងដល់កម្រិតថ្មីថែមទៀត៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស