លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា លោក Wang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសចិន-អាស៊ាន(១០+១) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកចិន ជប៉ុន កូរ៉េខាងត្បូ(១០+៣) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីខាងកើត និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃវេទិកាតំបន់អាស៊ានដែលនឹងបើកធ្វើនៅក្រុងវៀងចន្ទន៍ប្រទេសឡាវចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែកក្កដា ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ៕