ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលប្រទេសចិននិងហ្វីលីពីនឯកភាពគ្នាលើការចាត់ចែងការងារជាបណ្ដោះអាសន្នដើម្បីគ្រប់គ្រងស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren'ai
2024-07-22 11:48:27cri
Share with:

នៅថ្ងៃទី ២២ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលប្រទេសចិននិងហ្វីលីពីនបានឯកភាពគ្នាលើការចាត់ចែងការងារជាបណ្ដោះអាសន្នដើម្បីគ្រប់គ្រងស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren'ai 

ជាបថម អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិនបានប្រកាសជាសាធារណៈនូវគោលជំហរជាគោលការណ៍ចំនួន  ចំណុច អំពីបញ្ហាថាតើត្រូវដោះស្រាយស្ថានការណ៍បច្ចុប្បន្ននៃថ្មប៉ប្រះទឹក Ren'ai យ៉ាងដូចម្តេច ៖ ពោលគឺទីមួយ ហ្វីលីពីនបានបញ្ជូន "នាវាចម្បាំង" ឱ្យទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ក្នុងរយៈពេលជាយូរកន្លងមក ដែលបានរំលោភលើអធិបតេយ្យភាពរបស់ចិន និងរំលោភ “សេចក្តីប្រកាសប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង” ជាពិសេសល្មើសនឹងមាត្រាទី ៥ ដែលចែងថា ហាមមិនឱ្យមានការតាំងទីលំនៅលើកោះនិងថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅនោះឡើយ។

ទីពីរ មុនពេលហ្វីលីពីនអូសនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់ចេញពីថ្មប៉ប្រះទឹក Ren’ai  ប្រសិនបើហ្វីលីពីនត្រូវការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងជីវភាពដល់អ្នករស់នៅលើនាវា នោះចិននឹងគិតគូរពីតម្រូវការខាងមនុស្សធម៌ ដោយអនុញ្ញាតឱ្យហ្វីលីពីនធ្វើការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់បន្ទាប់ពីជូនដំណឹងដល់ភាគីចិនជាមុន និងត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់នៅនឹងកន្លែង ចិននឹង តាមដានពីដំណើរការទាំងមូលនៃការផ្គត់ផ្គង់។

 ទីបី ប្រសិនបើហ្វីលីពីនដឹកជញ្ជូនសម្ភារសំណង់យ៉ាងច្រើនទៅលើនាវា ក្នុងចេតនាជួសជុលនិងសាងសង់សំណង់អចល័តនិងប៉ុស្តិ៍យាមអចិន្ត្រៃយ៍នោះ ចិននឹងមិនទទួលយកជាដាច់ខាត ហើយនឹងរារាំងយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ដើម្បីការពារអធិបតេយ្យភាពរបស់ចិននិងកិត្យានុភាពនៃ “សេចក្តីប្រកាសប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង” ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស