ក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២១ខែកក្កដាថា ក្រសួងការបរទេសស៊ូដង់បានសម្តែងការស្វាគមន៍ចំពោះលោក Hassan Shah Husseini ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីរ៉ង់ប្រចាំនៅស៊ូដង់ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានចូលដំណាក់កាលថ្មីមួយ។
ក្នុងថ្ងៃដដែល លោក Burhan ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពរបស់ប្រទេសស៊ូដង់ និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធបានទទួលសារតាំងពីលោក Husseini ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីរ៉ង់ប្រចាំប្រទេសស៊ូដង់ នៅទីក្រុងកំពង់ផែស៊ូដង់ ដែលជាទីក្រុងភាគខាងកើតនៃប្រទេសស៊ូដង់។បន្ទាប់មក លោក Husseini បានចេញសេចក្តីថ្លែងការណ៍ថា ការចាត់បញ្ជូនឯកអគ្គរដ្ឋទូតទៅវិញទៅមក និងការជំរុញទំនាក់ទំនងទ្វេភាគីគឺជាគំនិតឯកភាពរួមរបស់អ៊ីរ៉ង់និងស៊ូដង់៕