ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំចែករំលែកបទពិសោធក្នុងឱកាសខួប១ឆ្នាំនៃការដែលលោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតរបស់សិស្សានុសិស្សហុងកុងធ្វើឡើងនៅទីក្រុងហុងកុង
2024-07-22 11:41:26cri
Share with:

ថ្ងៃទី២០  ខែកក្កដា កិច្ចប្រជុំចែករំលែកបទពិសោធក្នុងឱកាសខួប១ឆ្នាំ នៃការដែលលោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតរបស់សិស្សានុសិស្សហុងកុងធ្វើឡើងនៅទីក្រុងហុងកុង។លោក Lee Ka Chiu John អភិបាលតំបន់រដ្ឋបាលពិសេសហុងកុង   លោក Zheng Yanxiong ប្រធានការិយាល័យទំនាក់ទំនងនៃរដ្ឋាភិបាលមជ្ឈិមប្រចាំនៅទីក្រុងហុងកុង អ្នកទទួលខុសត្រូវនៃសមាគមអប់រំសំខាន់ៗ និងក្រុមយុវជនតំបន់ហុងកុង ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សសរុបជាង ៤០០ នាក់បានចូលរួមក្នុងកិច្ចប្រជុំនេះ។

លោក Lee Ka Chiu Johnបានថ្លែងថា   កាលពីខែកក្កដាឆ្នាំមុនលោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបលិខិរបស់សិស្សានុសិស្សហុងកុង ដោយបានបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តរបស់លោក Xi Jinping ចំពោះសិស្សានុសិស្សហុងកុង និងកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ហុងកុងក្នុងការអប់រំពីការស្នេហាជាតិ ដែលជាការលើកទឹកចិត្តដល់សាលារៀននៅទូទាំងតំបន់ហុងកុង។រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងមជ្ឈដ្ឋានអប់រំបានអនុវត្តយ៉ាងសកម្មនូវស្មារតីនៃលិខិតឆ្លើយតបរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងការកសាង "ស្នេហាជាតិ និងឆន្ទៈតបស្នងសងគុណ ប្រទេសជាតិ"សម្រាប់សិស្សានុសិស្ដើម្បីឱ្យសិស្សានុសិស្សទទួលបានបទពិសោធពីការអភិវឌ្ឍ និងសមិទ្ធផលថ្មីៗរបស់ប្រទេសចិនតាមមុំខុសៗគ្នា និងបណ្តុះបណ្តាលស្មារតីស្នេហាជាតិរបស់យុវជនជំនាន់ថ្មី៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស