ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតបេតិកភណ្ឌពិភពលោកលើកទី ៤៦ បើកធ្វើនៅទីក្រុងញូវដែលី រដ្ឋធានីប្រទេសឥណ្ឌា
2024-07-22 15:55:15cri
Share with:

នៅថ្ងៃទី ២១ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ( មហាសន្និបាតបេតិកភណ្ឌពិភពលោក) លើកទី ៤៦ បានបើកធ្វើនៅទីក្រុងញូវដែលី រដ្ឋធានីនៃប្រទេសឥណ្ឌា ។ លោក  Modi នាយករដ្ឋមន្រ្តីឥណ្ឌា បានចូលរួមក្នុងពិធីបើក។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះនឹងប្រារព្ធធ្វើឡើងនៅទីក្រុងញូវដែលីពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែកក្កដា។ របៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំ គឺធ្វើការពិនិត្យពិភាក្សាចំពោះបេតិកភណ្ឌចំនួន ២៧ កន្លែង ដែលស្នើសុំដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងវាយតម្លៃចំពោះស្ថានភាពការពារនៃបេតិកភណ្ឌចំនួន ១២៤ កន្លែង ដែលចុះបញ្ជីស្រាប់ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស