ថ្ងៃទី ២១ ខែកក្កដា តាមម៉ោងក្នុងប្រទេសបារាំង គណៈកម្មាធិការអូឡាំពិកទីក្រុងប៉ារីសបានធ្វើសន្និសីទសារព័ត៌មានជាលើកដំបូងនៅមជ្ឈមណ្ឌលសារព័ត៌មានសំខាន់។ លោក Estanguet ប្រធានគណៈកម្មាធិការអូឡាំពិកទីក្រុងប៉ារីសបានថ្លែងថា ការត្រៀមរៀបចំកីឡាអូឡាំពិកទីក្រុងប៉ារីសមានសភាពល្អប្រសើរ ហើយកំពុងរង់ចាំតែការបើកប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី ២១ ខែកក្កដា មានអត្តពលិកជាង ២០០០ នាក់បានចូលស្នាក់នៅក្នុងភូមិអូឡាំពិក មានគណៈប្រតិភូពាក់កណ្តាលបានមកដល់ទីក្រុងប៉ារីស ហើយអ្នកសារព័ត៌មាន និងបុគ្គលិកការងារជាង ៦០០០ នាក់បានមកដល់ទីក្រុងប៉ារីស។ការលក់សំបុត្រសម្រាប់ចូលទស្សនាការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសក៏លក់បានច្រើនផងដែរ ដោយបានលក់សំបុត្រចំនួន៨,៨ លានសន្លឹកហើយ ។ រដ្ឋាភិបាលបារាំងនឹងចាត់ចែងភ្នាក់ងារសន្តិសុខចំនួន ៤៥០០០ នាក់ ដើម្បីធានាសុវត្ថិភាពនៃពិធីបើក៕