ក្រុមហ៊ុន Microsoft សហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃទី២០ខែកក្កដាថា យោងតាមការប៉ាន់ប្រមាណនាពេលបច្ចុប្បន្នបានឱ្យដឹងថា ករណីគាំងកម្មវិធី Microsoft ដោយទ្រង់ទ្រាយធំដែលបណ្តាលមកពីការអាប់ដេតកម្មវិធីសុវត្ថិភាពរបស់ក្រុមហ៊ុនCrowdStrike បានបង្កផលប៉ះពាល់ដល់គ្រឿងបរិក្ខារដែលមានដំឡើងប្រព័ន្ធប្រតិបត្តិការ Windows Microsoftប្រហែលចំនួន៨លាន៥សែនគ្រឿងនៅទូទាំងពិភពលោក ស្មើនឹង១%នៃចំនួនគ្រឿងបរិក្ខារដែលបានដំឡើងប្រព័ន្ធប្រតិបត្តិការ Windows ។
ត្បិតតែកំហុសកម្មវិធីត្រូវបានកែតម្រូវហើយ តែវាបានបង្កផលប៉ះពាល់យ៉ាងទូលំទូលាយ ការស្តារសណ្តាប់ធ្នាប់ដែលទទួលការរំខានក្នុងវិស័យនានាឱ្យមានរបៀបរៀបរយឡើងវិញត្រូវការពេលវេលាច្រើន ។ ស្ថាប័នសន្តិសុខបណ្តាញអ៊ីធើណេតក្រើនរំលឹកសាធារណជននិងសហគ្រាស ត្រូវប្រុងប្រយ័ត្នជនល្មើសច្បាប់ឆ្លៀតឱកាសធ្វើការឆបោកនិងលួចទិន្នន័យស្ថិតិ៕