លោក Kuleba រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែននឹងអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសចិន
2024-07-22 20:26:25cri
Share with:
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា តបតាមការអញ្ជើញរបស់លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Kuleba រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែននឹងអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកក្កដា៕