ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ការពន្យល់អំពី«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»
2024-07-21 18:26:08cri
Share with:

ចាត់តាំងដោយការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកXi Jinpingបានពន្យល់ពីស្ថានការណ៍ព្រាង«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»

ពាក់ព័ន្ធនឹងការគិតពិចារណាអំពីការកំណត់ប្រធានបទនៃកិច្ចប្រជុំពេញអង្គ

ការគ្រោងនិងចាត់ចែងកំណែទម្រង់ជុំវិញភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិន ជាបទពិសោធន៍ដ៏ជោគជ័យដែលបក្សដឹកនាំកំណែទម្រង់និងបើកទូលាយ។ឈរលើបទពិសោធន៍ជាក់ស្តែងនិងតម្រូវការការពិត ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសម្រេចចិត្តថា កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១០នឹងសិក្សាស្រាវជ្រាវលើការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន មានការគិតពិចារណាជាចម្បងដូចខាងក្រោម៖

ទី១ នេះជាតម្រូវការជាបន្ទាន់ដែលប្រមូលផ្តុំចិត្តរបស់ប្រជាជននិងប្រមូលផ្តុំកម្លាំង ដើម្បីសម្រេចបាននូវភារកិច្ចស្នូលរបស់បក្សកុម្មុយនីស្តចិនក្នុងដំណើរការថ្មីនិងយុគសម័យថ្មី។

ទី២ នេះជាតម្រូវការជាបន្ទាបន់ដែលធ្វើឱ្យមានសុក្រឹតភាពនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញទំនើបភាពវូនីកម្មផ្នែកប្រព័ន្ធអភិបាលកិច្ចរដ្ឋនិងសមត្ថភាពអភិបាលកិច្ច។

ទី៣ នេះជាតម្រូវការជាបន្ទាន់ដែលជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីសមស្របកាន់តែមានភាពល្អនូវការផ្លាស់ប្តូរពីភាពប្រទាំងគ្នាដ៏សំខាន់របស់សង្គមចិន។

ទី៤ នេះជាតម្រូវការជាបន្ទាន់ដែលឆ្លើយតបនឹងហនិភ័យនិងសាកល្បងសំខាន់ និងជំរុញបុព្វហេតុរបស់បក្សនិងរដ្ឋវិវឌ្ឍទៅមុខដោយស្ថិរភាព។

ពាក់ព័ន្ធនឹងក្របខ័ណ្ឌមូលដ្ឋាននិងខ្លឹមសារសំខាន់នៃសេចក្តីសម្រេចចិត្ត

សេចក្តីសម្រេចចិត្តសំដៅចំពោះគោលដៅដែលសម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាននៅឆ្នាំ២០៣៥ ចាត់ចែងដោយសំខាន់នូវវិធានការកំណែទម្រង់សំខាន់ក្នុងរយៈពេល៥ឆ្នាំខាងមុខ មានលក្ខណៈពិសេសក្នុងខ្លឹមសារដូចខាងក្រោម៖

ទី១ ផ្តោតសំខាន់លើការដើរតួនាទីដឹកនាំនៃកំណែទម្រង់ផ្នែកប្រព័ន្ធសេដ្ឋកិច្ច។

ទី២ ផ្តោតសំខាន់លើការកសាងនិងគាំទ្រដល់យន្តការនិងប្រព័ន្ធផ្នែកការច្នៃប្រឌិតថ្មីដោយគ្រប់ជ្រុងជ្រោយ។

ទី៣ ផ្តោតសំខាន់លើកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ។

ទី៤ ផ្តោតសំខាន់លើការអភិវឌ្ឍដោយសម្របសម្រួលនិងសុត្ថិភាព។

ទី៥ ផ្តោតសំខាន់លើការបង្កើនការដឹកនាំរបស់បក្សក្នុងកំណែទម្រង់៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស