ថ្ងៃទី ២០ ខែកក្កដា តំបន់ជាច្រើននៃប្រទេសជប៉ុនកើតមានធាតុអាកាសដែលមានសីតុណ្ហភាពលើសពី ៣៥ អង្សាសេ នាយកដ្ឋានឧតុនិយមជប៉ុននិងក្រសួងបរិស្ថានបានប្រកាសពីសញ្ញាព្រមានពីការមិនស្រួលខ្លួនដោយសារធាតុអាកាសក្តៅចំពោះខេត្តនិងស្រុកចំនួន ២៧ ។
នាយកដ្ឋានឧតុនិយមជប៉ុនបានថ្លែងថា ដោយរងឥទ្ធិពលពីសម្ពាធខ្យល់ខ្ពស់ ម្ខាងនៃមហាសមុទ្រប៉ាស៊ីហ្វិកនៃតំបន់ភាគខាងលិចជប៉ុន និងតំបន់ភាគខាងកើតជប៉ុនមានធាតុអាកាសស្រឡះ សីតុណ្ហភាពនៃតំបន់ជាច្រើននៅថ្ងៃទី ២០ ខែកក្កដាបានកើនឡើង។ តាមករស្ទង់ពិនិត្យឱ្យដឹងថា នៅថ្ងៃដដែល នៅក្រុង Shizuoka បានលេចចេញធាតុអាកាសក្តៅខ្ពស់ដែលមានសីតុណ្ហភាពដល់ទៅ ៣៨,៩ អង្សាសេ ឯក្រុង Fuchu នៃតំបន់តូក្យូមានសីតុណ្ហភាពដល់ទៅ ៣៨ អង្សាសេ។
តាមការព្យាករណ៍នៃនាយកដ្ឋានឧតុនិយមជប៉ុន នៅថ្ងៃទី ២១ខែកក្កដា សីតុណ្ហភាពនៃតំបន់ជាច្រើននឹងបន្តកើនឡើង។ នាយកដ្ឋានឧតុនិយមជប៉ុននិងក្រសួងបរិស្ថានបានប្រកាសពីសញ្ញាព្រមានពីការមិនស្រួលខ្លួនដោយសារធាតុអាកាសក្តៅចំពោះខេត្តនិងស្រុកចំនួន ២៧ ក្នុងនោះបូករួមទាំងតូក្យូ អូសាកានិងអូគីណាវ៉ាជាដើមដើម្បីរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នការពារខ្លួននៅពេលមានធាតុអាកាសក្តៅខ្លាំង៕