ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ៖ មិនទាន់រកឃើញការគំរាមកំហែងផ្នែកសន្តិសុខចំពោះការប្រកួតពិធីបើកកីឡាអូឡាំពិកក្រុងប៉ារីសទេ
2024-07-21 14:54:11cri
Share with:

យប់ថ្ងៃទី ២០ ខែកក្កាថា លោក Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខដែលចុះផ្សាយនៅលើគេហទំព័រ «កាសែតថ្ងៃអាទិត្យ» របស់បារាំង ថា រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់រកឃើញការគំរាមកំហែងផ្នែកសន្តិសុខចំពោះពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសទេ ហើយពិធីបើកនឹងធ្វើឡើងនៅលើទន្លេ Seine តាមការគ្រោងទុករ ។

លោក Darmanin បានថ្លែងថា ទាំងស្ថាប័នចារកម្មបារាំងនិងស្ថាប័នចារកម្មបរទេសដែលបារាំងសហការជាមួយគ្នាសុទ្ធតែមិនបានរកឃើញការគំរាមកំហែងផ្នែកសន្តិសុខចំពោះការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងមិនអាចធ្វេសប្រហែសបានទេ។លោក Darmanin បានថ្លែងទៀតថា រដ្ឋាភិបាលបារាំងនឹងដាក់ពង្រាយបុគ្គលិកសន្តិសុខចំនួន ៤៥០០០ នាក់ ដើម្បីធានាសុវត្ថិភាពនៃពិធីបើកការប្រកួតអូឡាំពិកនិងបានរៀបចំផែនកាឆ្លើយតបរបន្ទាន់ ។ 

ពិធីបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសគ្រោងនឹងបើកធ្វើនៅលើទន្លេ Seine នៅថ្ងៃទី ២៦ ខែកក្កដា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិកសម័យទំនើបដែលពិធីបើកនឹងត្រូវផ្លាស់ប្តូរពីកីឡដ្ឋានទៅជាកន្លែងសាធារណៈក្នុងទីក្រុង ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស