ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំកំពូលម៉ាឡេស៊ីអាណត្តិទី១៧ឡើងសោយរាជសម្បត្តិជាផ្លូវការ
2024-07-21 14:17:16cri
Share with:

ថ្ងៃទី២០ ខែកក្កដា ព្រះករុណាIbrahimដែលជាមេដឹកនាំកំពូលម៉ាឡេស៊ីអាណត្តិទី១៧បានឡើងសោយរាជសម្បត្តិជាផ្លូវការនៅព្រះបរមរាជវាំងរដ្ឋនៅក្រុងកូឡាឡាំពួរ។ព្រះចៅរដ្ឋនានានៃម៉ាឡេស៊ី អ្នកកាន់អំណាចរដ្ឋឬតំណាង លោកAnwarនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងសមាជិកគណៈរដ្ឋមន្ត្រីជាដើមបានអញ្ជើញចូលរួមពិធីឡើងសោយរាជសម្បត្តិ។


ព្រះករុណាIbrahimបានថ្លែងសុន្ទរករថាក្នុងពិធីឡើងសោយរាជសម្បត្តិថា នឹងអនុវត្តតួនាទីដោយស្មោះត្រង់និងយុត្តិធម៌ គាំពាអធិបតេយ្យភាពជាតិនិងភាពរុងរឿងរបស់ប្រទេសជាតិ ដោយសង្ឃឹមថា រដ្ឋាភិបាលនឹងបន្តកាត់បន្ថយបន្ទុករបស់ប្រជាជន និងធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើននិងមានភាពរុងរឿង។

ព្រះករុណាIbrahimកើតនៅឆ្នាំ១៩៥៨ ហើយឡើងសោយរាជ្យនៅរដ្ឋJohorចាប់ពីឆ្នាំ២០១០មក។ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កិច្ចប្រជុំអ្នកកាន់អំណាចម៉ាឡេស៊ីបានបើធ្វើកិច្ចប្រជុំពិសេស ដើម្បីជ្រើសស្រើសព្រះករុណាIbrahimជាមេដឹកនាំកំពូលថ្មី។ថ្ងៃទី៣១ ខែមករា ព្រះករុណាIbrahimបានធ្វើស្បថចូលកាន់តំណែង៕



 

អ្នកបកប្រែ:刘妍
ប្លុកពិសេស