ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ជនរួមជាតិហុងកុង ម៉ាកាវនិងតៃវ៉ាន់
2024-07-21 12:44:04cri
Share with:

      កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។  កិច្ចប្រជុំពេញអង្គបានពិនិត្យពិភាក្សានិងអនុម័តលើ «សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»។  គ្រប់មជ្ឈដ្ឋានសង្គមហុងកុងនិងម៉ាកាវនិងជនរួមជាតិតៃវ៉ាន់ដែលធ្វើការនៅដីគោលចិនបានថ្លែងថាបានត្រូវលើកទឹកចិត្តយ៉ាងខ្លាំង។

      លោក Li Jiachao  ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងថា  កិច្ចប្រជុំពេញអង្គបានស្រាវជ្រាវជាសំខាន់ចំពោះបញ្ហាធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន  ដែលនឹងជះឥទ្ធិពលស៊ីជម្រៅដល់ហុងកុង។  គ្រប់មជ្ឈដ្ឋានក្នុងសង្គមហុងកុងនឹងផ្តោតលើស្មារតីនៃសុន្ទរកថាសំខាន់ៗពាក់ព័ន្ធរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក៏ដូចជាការចាត់ចែងនៃកិច្ចប្រជុំពេញអង្គ  ក្នុងដំណើរការដែលប្រទេសជាតិធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន   ហុងកុងនឹងដើរតួនាទីរបស់ខ្លួនឱ្យបានល្អ ក្តាប់ជាប់កាលានុវត្តិភាព  និងរួមវិភាគទានរបស់ខ្លួន។

       លោក He Yichengប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានថ្លែងថា ការបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០មានសារៈសំខាន់ខ្លាំងណាស់។ រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនឹងចាត់វិធានការមួយចំនួន សាមគ្គីនិងដឹកនាំគ្រប់មជ្ឈដ្ឋានក្នុងសង្គម ចាត់ទុកគំនិតសង្គមនិយមលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinpingជាសេចក្តីណែនាំ បន្តប្រើប្រាស់ភាពមានប្រៀបពិសេសនៃប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ និងដើរតួនាទីជាវេទិការសហប្រតិបត្តិការអន្តរជាតិរបស់ម៉ាកាវថែមមួយកម្រិតទៀត  ខិតខំតស៊ូដើម្បីជំរុញការស្តាភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស