ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន
2024-07-21 18:21:32cri
Share with:

ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តដែលបានត្រូវកំណត់នៅក្នុងសមាជបក្សកុម្មុនីស្តចិនលើកទី ២០ បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវលើបញ្ហានៃការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ស៊ីជម្រៅនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន សម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ២០ បានធ្វើការសម្រេចចិត្តដូចខាងក្រោមនេះ ។

ទី ១ សារៈសំខាន់និងតម្រូវការជាទូទៅនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។ ទី ២ ការកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ ។ ទី ៣ កែលម្អនូវប្រព័ន្ធនិងយន្តការស្តីពីការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ។ ទី ៤ បង្កើតប្រព័ន្ធនិងយន្តការសម្រាប់គាំទ្រការច្នៃប្រឌិតដោយគ្រប់ជ្រុងជ្រោយ ។ ទី ៥ កែលម្អនូវប្រព័ន្ធអភិបាលកិច្ចម៉ាក្រូសេដ្ឋកិច្ច ។ ទី ៦ កែលម្អប្រព័ន្ធនិងយន្តការសម្រាប់ការអភិវឌ្ឍទីក្រុងនិងជនបទរួមបញ្ចូលគ្នា ។ ទី ៧ កែលម្អប្រព័ន្ធនិងយន្តការសម្រាប់ការបើកទូលាយទៅកាន់ខាងក្រៅដោយកម្រិតខ្ពស់ ។ ទី ៨ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធនិងរបបផ្នែកប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។  ទី ៩ កែលម្អប្រព័ន្ធនីតិរដ្ឋសង្គមនិយមដែលមានលក្ខណៈពិសេសចិន ។ ទី ១០ ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់លើប្រព័ន្ធនិងយន្តការផ្នែកវប្បធម៌ ។ ទី ១១ កែលម្អប្រព័ន្ធរបបនៃការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ ទី ១២ ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់លើប្រព័ន្ធអរិយធម៌អេកូឡូស៊ី ។ ទី ១៣ ជំរុញទំនើបកម្មនៃប្រព័ន្ធនៃសមត្ថភាពសន្តិសុខជាតិ ។ ទី ១៤ បន្តធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ការពារជាតិនិងយោធា ។ ទី ១៥ លើកកម្ពស់កម្រិតដឹកនាំរបស់បក្សក្នុងការធ្វើឱ្យស៊ីជម្រៅនូវការកែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស