ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វៀតណាមនឹងរៀបចំពិធីបុណ្យសពជាតិសម្រាប់លោកNguyễn Phú Trọngអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមដែលបានទទួលមរណភាព
2024-07-21 12:10:44cri
Share with:

ថ្ងៃទី២០ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម រដ្ឋសភាវៀតណាម រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិបានចេញផ្សាយសេចក្តីប្រកាសពិសេសសថា ពិធីបុណ្យសពសម្រាប់លោកNguyễn Phú Trọngអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមដែលបានទទួលមរណភាពនឹងរៀបចំនៅថ្ងៃទី២៥និងថ្ងៃទី២៦ ខែកក្កដា ខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មានវៀតណាមបានដកស្រង់សេចក្តីប្រកាសពិសេសថា ពេលវេលាគោរពវិញ្ញាណក្ខន្ធលោកNguyễn Phú Trọngគឺពីម៉ោង៧ដល់ម៉ោង២២ ថ្ងៃទី២៥ និងពីម៉ោង៧ដល់ម៉ោង១៣ ថ្ងៃទី២៧ ខែកក្កដា ពិធីរំលឹកវិញ្ញាណក្ខន្ធគឺនៅម៉ោង១៣ ថ្ងៃទី២៦ ខែកក្កដា ពិធីគោរពវិញ្ញាណក្ខន្ធនិងពិធីរំលឹកវិញ្ញាណក្ខន្ធនឹងរៀបចំធ្វើនៅពេលដំណាលគ្នានៅកន្លែងបុណ្យសពជាតិដែលស្ថិតនៅក្រុងហាណូយ រដ្ឋធានីវៀតណាមនិងស្រុកកំណើតរបស់លោកNguyễn Phú Trọng។ពិធីបញ្ចុះសពនឹងរៀបចំធ្វើនៅក្រុងហាណូយនៅម៉ោង១៥ ថ្ងៃទី២៥ ខែកក្កដា។

ថ្ងៃទី២៥ និងថ្ងៃទី២៦  ខែកក្កដា វៀតណាមនឹងសំដែងមរណទុក្ខទូទាំងប្រទេសអស់រយៈពេល២ថ្ងៃ ក្រសួង-ស្ថាប័ននិងកន្លែងសាធារណៈទូទាំងប្រទេសនឹងបង្ហូតទង់ជាតិពាក់
កណ្តាលដង ដើម្បីគោរពវិញ្ញាណក្ខន្ធ ហើយបញ្ឈប់សកម្មភាពកម្សាន្តសាធារណៈទាំងអស់៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស