វេលាម៉ោង២០និង៤០នាទីនៃថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៤ ស្ពានផ្លូវល្បឿនលឿនមួយក្នុងស្រុកZhashuiក្រុងShangluoខេត្តShaangxiប្រទេសចិនបានបាក់ស្រុតដោយសាទឹកជំនន់ហូរធ្លាក់ពីភ្នំ ដែលបានបណ្តាលឱ្យរថយន្តមួយចំនួនធ្លាក់ចូលទន្លេ។រហូតមកទល់ម៉ោង១០ថ្ងៃទី២០កន្លងទៅ គ្រោះមហន្តរាយនេះបានបណ្តាលឱ្យមនុស្សចំនួន១០នាក់ស្លាប់បាត់បង់ជីវិតនិងជាង៣០នាក់ទៀតបាត់ខ្លួន។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនយកចិត្តទុកដាក់យ៉ាងខ្លាំងហើយបានផ្តល់អនុសាសន៍សំខាន់ថា ភារកិច្ចបន្ទាន់គឺខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងមហន្តរាយនិងជួយសង្រ្គោះជនរងគ្រោះ ធ្វើយ៉ាងណាដើម្បីរកបានជនបាត់ខ្លួន កាត់បន្ថយជាអតិបរមានូវចំនួនមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួស ហើយធ្វើការងារបន្ទាប់ពីការកើតហេតុការណ៍ឱ្យបានល្អ ដូចជាសួរសុខទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះជាដើម។ត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះតាមវិធីវិទ្យាសាស្រ្ត ត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះហនិភ័យសុវត្ថភាពលាក់កំបាំងនៅជំវិញកន្លែងកើតហេតុ ដើម្បីការពារកំុឱ្យកើតមានគ្រោះថ្នាក់ជាបន្ត។លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះសម្រាប់ការបង្ការនិងគ្រប់គ្រងទឹកជំនន់ គ្រប់តំបន់និងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងទទួលខុសត្រូវយ៉ាប្រាកដប្រជា បង្កើនការត្រួពិនិត្យនិងប្រកាសសញ្ញាព្រមាន បង្កើនការយាមល្បាតនិងឆែកឆេរ អនុវត្តយ៉ាងប្រកដប្រជានិងលម្អឹតនូវវិធានការនីមួយៗ ដើម្បីធានាយ៉ាងជាក់ស្តែងដល់សុវត្ថភាពនៃអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន៕