ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Nguyễn Phú Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តរៀតណាម
2024-07-21 11:46:37cri
Share with:

      នៅវេលាប្រហែលម៉ោង ៤រសៀលថ្ងៃទី ២០ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក  Nguyễn Phú  Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តរៀតណាម។

      លោក Xi Jinping បានលើកឡើងថា ជាង ១០ ឆ្នាំកន្លងមកនេះ ខ្ញុំនិងលោក Nguyễn Phú Trọng មានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ដែលបានចងមិត្តភាពជាសមមិត្តយ៉ាងជ្រាលជ្រៅ។ អ្វីដែលប្រកបដោយអត្ថន័យជានិមិត្តសញ្ញានោះគឺនាឆ្នាំទៅ យើងបានរួមគ្នាប្រកាសពីការកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត។ មរណភាពរស់លោក Nguyễn Phú Trọng បានឱ្យយើងបាត់បង់អ្នកជំរុញទំនាក់ទំនងចិន-វៀតណាមម្នាក់ និងអ្នកធ្វើដំណើរជាមួយគ្នាក្នុងដំណើរបុព្វហេតុសង្គមនិយម ដែលធ្វើឱ្យយើងសោកសង្រេងយ៉ាងខ្លាំង។ យើងនឹងចងចាំជាដរាបនូវការរួមចំណែកដ៏ឆ្នើមរបស់លោក Nguyễn Phú Trọng ក្នុងទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ  និងបុព្វហេតុសង្គមនិយមពិភពលោក។ 

     លោកបានសង្កត់ធ្ងន់ទៀតថា ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រជាជន វៀតណាមមុខជានឹងប្រែភាពសោកសង្រេងជាកម្លាំង ទទួលបានសមិទ្ធផលថ្មីកាន់តែច្រើនក្នុងកំណែទម្រង់និងបើកទូលាយនិងបុព្វហេតុសង្គមនិយមជាក់ជាពុំខាន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស