ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មការបក្សនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបើកធ្វើកិច្ចប្រជុំដើម្បីពាំនាំនិងរៀនសូត្រពីស្មារតីនៃសន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០
2024-07-20 11:53:34cri
Share with:

      ថ្ងៃទី ១៩ ខែកក្កដា  គណៈកម្មការបក្សនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើកិច្ចប្រជុំដើម្បីពាំនាំនិងរៀនសូត្រពីស្មារតីដ៏សំខាន់នៃសុន្ទរកថារបស់លោកអគ្គលេខាធិការបក្ស  Xi Jinping ដែលបានថ្លែងក្នុងសន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ព្រមនិងស្រាវជ្រាវនិងរៀបចំចាត់ចែងនូវវិធានការលម្អិតសម្រាប់អនុវត្តជាក់ស្តែងដោយ គួបផ្សំនឹងសភាពការណ៍ជាក់ស្តែងនៃសភា។ លោក Wang Huning សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស ចិននិងជាលេខាគណៈកម្មការបក្សបានធ្វើជាអធិបតីនៃសន្និសីទ ព្រមទាំងថ្លែងសុន្ទរកថា។

      កិច្ចប្រជុំបានគូសបញ្ជាក់ថា សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនត្រូវដើរយ៉ាងមុតមាំមិនងាករេតាមមាគ៌ាអភិវឌ្ឍន៍បែបនយោបាយសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសរបស់ចិន  ជំរុញការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យប្រជាជនក្នុងដំណើរទាំងមូល អនុវត្តជាក់ស្តែងនូវការរៀបចំចាត់ចែងនៃសន្និសីទពេញអង្គស្តីពីការធ្វើឱ្យមានសុក្រឹតភាពនូវយន្តការលទ្ធិប្រជាធិបតេយ្យតាមរយយៈការពិគ្រោះពិភាក្សា ដើរតួនាទីជាមធ្យោបាយសំខាន់សម្រាប់លទ្ធិប្រជាធិបតេ្យសង្គមនិយមតាមរយៈការពិគ្រោះពិភាក្សានិងជាស្ថាប័នពិគ្រោះពិភាក្សាពិសេស ប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងនៃគ្រប់ជនជាតិ គ្រប់មជ្ឈដ្ឋាននិងគ្រប់មុខរបរក្នុងការជំរុញកំណែទម្រង់និងស្វែងរកការអភិវឌ្ឍ ដើម្បីផ្តល់ជាសំណើដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចពេញមួយឆ្នាំ និងរួមចំណែកជាសំណើនិងកម្លាំងដល់ការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស