ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីPeng Liyuanចូលរួមសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោម ចំណោងជើង«ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ»
2024-07-20 12:00:36cri
Share with:

រសៀលថ្ងៃ១៩ខែកក្កដាឆ្នាំ២០២៤ លោកស្រី Peng Liyuan ភរិយាលោក Xi Jinping ប្រធានរដ្ឋចិននិងជាទូតសុច្ឆន្ទៈសម្រាប់បង្ការនិងព្យាបាលជម្ងឺរបេងនិងជម្ងឺអេដស៍នៃអង្គការសុខភាពពិភលោកនិងទូតសុច្ឆន្ទៈពិសេសសម្រាប់ជំរុញការអប់រំកុមារីនិងស្រ្តីនៃអង្គការយូណេស្កូរបស់អង្គកាសហប្រជាជាតិបានអញ្ជើញចូលរួមសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោមចំណងជើង«ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ»ដែលបានរៀបចំនៅបណ្ណាល័យទីក្រុងប៉េតាំងហើយថ្លែងសុន្ទរកថា។

លោកស្រីបានថ្លែងថា សកម្មភាពលើកនេះមិនគ្រន់់តែជាការជួបជុំយ៉ាងសប្បាយរីករាយរវាងកុមារចិននិងអាហ្វ្រិកតែប៉ុណ្ណោះទេ ហើយក៏ជាភស្តុតាងដ៏ជាក់ស្តែងនៃភាពជិតស្និទ្ធរាប់អានរវាងប្រទេសចិននិងអាហ្វ្រិកទៀតផង។ក្នុងនាមជាអ្នកធ្វើដំណើរជាមួយគ្នាលើផ្លូវអភិវឌ្ឍន៍នៃទ្វីបអាហ្វ្រិក ប្រទេសចិនមិនគ្រាន់តែធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ការលូតលាស់យ៉ាងល្អរបស់កុមារចិន ហើយក៏ខិតខំប្រឹងប្រែងដើម្បីរួមចំណែករបស់ប្រទេសចិននៅក្នុងការដែលធ្វើឱ្យកុមារអាហ្វ្រិកលូតលាស់យ៉ាងល្អទៀតផង។សង្ឃឹមថា កុមារាកុមារីចិននិងអាហ្វ្រិកដែលចូលរួមសកម្មភាពលើកនេះ អាចរឹតបន្តឹងចំណងមិត្តភាពរវាងចិននិងអាហ្វ្រិក បន្តវេននៃប្រវត្តិសាស្រ្តមិត្តភាពចិននិងអាហ្វ្រិក ដើម្បីក្លាយទៅជាអ្នកបន្តវេនរបស់មិត្តភាពប្រពៃណីចិននិងអាហ្វ្រិកនិងក្រុមកម្លាំងថ្មីក្នុងការកសាងសហគមន៍រួមវាសនាចិននិងអាហ្វ្រិក។

សូមជម្រាបថា ឆ្នាំ២០២៣ លោកស្រី Peng Liyuan និងសហព័ន្ធស្ត្រីទីមួយអាហ្វ្រិកដើម្បីអភិវឌ្ឍន៍បានផ្តួចផ្តើមគំនិតឱ្យរៀបចំសកម្មភាព«កុមារចិន-អាហ្វ្រិកចចាប់ដៃគ្នា»ដើម្បីបើកធ្វើសកម្មភាពយកចិត្តទុកដាក់ដល់សុខភាពកុមារកំព្រានៅបណ្តាប្រទេសអាហ្វ្រិកជាង៥០ប្រទេស ដែលបានទទួលបានប្រសិទ្ធផលយ៉ាងច្រើន៕




អ្នកបកប្រែ:张艳萍
ប្លុកពិសេស