ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសជប៉ុនដែលធ្វើសមយុទ្ធចម្រុះលើសមុទ្រជាមួយតំបន់តៃវ៉ាន់
2024-07-20 11:32:58cri
Share with:

ទាក់ទិននឹងករណីដែលជប៉ុននិងតំបន់តៃវ៉ាន់បានធ្វើសមយុទ្ធចម្រុះលើសមុទ្រនាពេលថ្មីៗកន្លងទៅនេះ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៩ ខែកក្កដាថា ប្រទេសចិនសម្តែងការមិនពេញចិត្តខ្លាំងណាស់និងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងមាត់ចំពោះប្រទេសជប៉ុន ។

លោក Lin Jian បានថ្លែងថា ភាគីជប៉ុនធ្លាប់សន្យាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីចិនលើបញ្ហាតៃវ៉ាន់ រួមទាំងថា ប្រទេសជប៉ុនមិននិយាយពី"ប្រទេសចិនពីរ" ឬ "ចិនមួយ តៃវ៉ាន់មួយ" ហើយនឹងមិនគាំទ្រ"តៃវ៉ាន់ឯករាជ្យ"ឡើយ។ នេះជាគោលជំហរនិងគោលការណ៍ដែលជប៉ុនត្រូវតែគោរព ។

លោក Lin Jian បានថ្លែងទៀតថា ប្រទេសចិនដាស់តឿនឱ្យភាគីជប៉ុនគោរពតាមគោលការណ៍ប្រទេសចិនតែមួយនិងស្មារតីនៃឯកសារនយោបាយទាំងបួនរវាងចិន-ជប៉ុន កែកំហុសរបស់ខ្លួនជាបន្ទាន់និងមិនបណ្តែតបណ្តោយនិងគាំទ្រកម្លាំងអបគមន៍ដែលជប៉ុនចង់ឱ្យតៃវ៉ាន់ឯករាជ្យ"ទោះតាមទម្រង់ណាក៏ដោយ មានភាពមធ្យ័តក្នុងការប្រើពាក្យសម្តីនិងធ្វើសកម្មភាពលើបញ្ហាសមុទ្រខាងកើតនិងសមុទ្រខាងត្បូង កុំបង្កឱ្យមានការរំខានដល់ទំនាក់ទំនងរវាងចិននិងជប៉ុននិងសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស