ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYiជួបសន្ទនាជាមួយលោកស្រីJolyរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា
2024-07-20 11:49:12cri
Share with:

ថ្ងៃទី១៩ ខែកក្កដា លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាជាមួយលោកស្រីJolyរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដានៅក្រុងប៉េកាំង។

លោWangYiបានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសចិននិងកាណាដាបានឆ្លងកាត់ការលំបាកនិងឧបសគ្គ នេះមិនជាអ្វីដែលភាគីចិនចង់មើលឃើញនោះទេ ហើយភាគកាណាដាត្រូវតែគិតពិចារណាឡើងវិញដោយផ្ចិតផ្ចង់ផងដែរ។ភាគីទាំង២ត្រូវតែក្តាប់ជាប់គោលដៅត្រឹមត្រូវ ហើយក្រេបយកបទពិសោធន៍និងមេរៀនពីប្រវត្តិសាស្ត្រ គោរពយ៉ាងប្រាកដប្រជានូវកិច្ចសន្យាដែលបានធ្វើពេលបង្កើតទំនាក់ទំនងផ្លូវទូត ដើម្បីបន្ថែមបញ្ចូលកម្លាំងចលករសម្រាប់ការស្តារទំនាក់ទំនងរវាងប្រទេសទាំង២ឱ្យមានភាពប្រេក្រតីឡើងវិញ។

ជាការឆ្លើយតប លោកស្រីJolyបានលើកឡើងថា ភាគីកាណាដារីករាយកែលម្អនិងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនយ៉ាងសកម្មនិងប្រាកដប្រជា។ភាគីកាណាដានឹងបន្តគោរពគោលនយោបាយចិនតែមួយ។

លោកWangYiបន្តទៀតថា ភាគីកាណាដាត្រូវតែចាត់ប្រតិបត្តិការជាក់ស្តែង ដើម្បីកែលម្អមូលដ្ឋានគ្រឹះនៃប្រជាមតិរបស់ប្រទេសទាំង២។បញ្ហាតៃវ៉ាន់ បញ្ហាពាក់ព័ន្ធXizang ស៊ីនជាំងនិងហុងកុងសុទ្ធតែជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅជ្រៀកជ្រែតទេ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស