ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មការបក្សកុម្មុយនីស្តចិននៃគណៈកម្មាធិការអច្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបើធ្វើកិច្ចប្រជុំ ដើម្បិរៀនសូត្រនិងអនុវត្តជាក់ស្តែងនូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០
2024-07-20 12:03:31cri
Share with:

ថ្ងៃទី១៩ ខែកក្កដា គណៈកម្មការបក្សកុម្មុយនីស្តចិននៃគណៈកម្មាធិការអច្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើធ្វើកិច្ចប្រជុំ ដើម្បីរៀនសូត្រពីសុន្ទរកថាសំខាន់របស់លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបានថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០និងស្មារតីនៃឯកសារកិច្ចប្រជុំពេញអង្គ ព្រមនិងសិក្សាស្រាវជ្រាវពីវិធានការសម្រាប់អនុវត្តជាក់ស្តែង។


កិច្ចប្រជុំបានគូសបញ្ជាក់ថា ត្រូវតែចាត់ទុកការរៀនសូត្រនិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ទៅជាភារកិច្ចនយោបាយសំខាន់មួយក្នុងពេលបច្ចុប្បន្ននិងនៅពេលអនាគត ប្រមូលផ្តុំដោយម្ចាស់ការនូវគំនិតនិងសកម្មភាពទៅក្នុងការសម្រេចចិត្តនិងការចាត់ចែងរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីរួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ត្រូវតែរៀនសូត្រដោយផ្ចិតផ្ចង់នូវស្មារតីនៃកិច្ចប្រជុំពេញអង្គ ស្វែងយល់ដោយស៊ីជម្រៅនិងក្តាប់ជាប់ថែមទៀតនូវប្រធានបទ គោលការណ៍សំខាន់ៗ វិធានាការសំខាន់ៗនិងការធានាជាមូលដ្ឋាននៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ។ត្រូវតែរៀបចំការងាររៀនសូតនិងអនុវត្តនៃគ្រប់ស្រទាប់ជាន់ថ្នាក់ គណៈកម្មការបក្សកុម្មុយនីស្តចិននៃគណៈកម្មាធិការអច្ត្រៃយ៍ត្រូវតែចាត់ទុកការរៀនសូត្រនិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គជាខ្លឹមសារសំខាន់ៗសម្រាប់ការបណ្តុះបណ្តាលតំណាងសភាប្រជាជនទូទាំងប្រទេសនិងកម្មាភិបាលស្ថាប័នសភាប្រជាជនទូទាំងប្រទេស ធានាឱ្យវាជ្រាបទៅក្នុងចិត្ត និងមានប្រសិទ្ធភាព។ត្រូវតែអនុវត្តភារកិច្ចរបស់សភាប្រជាជនទូទាំងប្រទេសដើម្បីធានាការអនុវត្តឱ្យបានល្អនូវគ្រប់ភារកិច្ចនិងវិធានការលើវិស័យនីតិប្បញ្ញត្តិ និងការត្រួតពិនិត្យជាដើម ដើម្បីផ្តល់ជាការគាំទ្រនិងធានាសម្រាប់ការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស