ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផ្ញើលិខិតរំលែកទុក្ខចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមអំពីការដែលលោក Nguyễn Phú Trọng អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានលាចាកលោក
2024-07-19 20:47:46cri
Share with:

      ថ្ងៃទី១៩ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្ញើលិខិតចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម  ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការលាចាកលោករបស់លោក Nguyễn Phú Trọng អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។  

      លិខិតរំលែកទុក្ខបានលើកឡើងថា លោក Nguyễn Phú Trọng អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានលាចាកលោក បក្សកុម្មុយនីស្តចិននិងប្រជាជនចិនបានបាត់បង់សមមិត្តល្អម្នាក់ បងប្អូនល្អម្នាក់និងមិត្តល្អម្នាក់។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតនិងសួរសុខទុក្ខដ៏ស្មោះបំផុតចំពោះគណៈកម្មាធិការមជ្ឈិមបក្សវៀតណាម រដ្ឋាភិបាលវៀតណាមនិងប្រជាជនវៀតណាម។ ចិននិងវៀតណាមជាប្រទេសសង្គមនិយមដែលមានទឹកដីជាប់គ្នា ជាសហគម៍រួមវាសនាប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។ ចិនមានឆន្ទៈរួមជាមួយវៀតណាម ជំរុញការកសាងសហគមន៍រួមវាសនាចិន-វៀតណាមឱ្យកាន់តែស៊ីជម្រៅនិងជាក់លាក់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ ក៏ដូចជារួមវិភាគទានដល់សន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់និងពិភពលោក។


តាមព័ត៌មានផ្លូវការនៃប្រទេសវៀតណាម លោក Nguyễn Phú Trọng អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានលាចាកលោកនៅក្នុងមន្ទីពេទ្យនៅវេលាម៉ោង១៣ និង ៣៨ នាទីថ្ងៃទី១៩ ខែកក្កដា តាមម៉ោងក្នុងតំបន់៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស