ទាក់ទិននឹងករណីដែលនាពេលថ្មីៗកន្លងទៅនេះ ប្រទេសវៀតណាមបានលើកឡើងសេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅនៃសមុទ្រចិនខាងត្បូងដោយឯកតោភាគីជូនចំពោះគណៈកម្មាធិការកំណត់ព្រំដែនតំបន់ជាយទ្វីបនៃអង្គការសហប្រជាជាតិ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ទង្វើនេះបានរំលោភបំពានលើបូរណភាពទឹកដី ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន បានល្មើសនឹងច្បាប់អន្តរជាតិ ដូចជា «ធម្មនុញ្ញអង្គការសហប្រជាជាតិ»និង«អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ»ជាដើម ដូច្នេះ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿននេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសវៀតណាមរួចហើយ ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់ការដោះស្រាយដោយសមរម្យនូវវិវាទអំពីបញ្ហាសមុទ្រចិនខាងត្បូងតាមរយៈការធ្វើកិច្ចចរចានិងពិគ្រោះពិភាក្សាជាមួយភាគីពាក់ព័ន្ធ ៕