តាម«របាយការណ៍ស្រាវជ្រាវស្តីពីនិន្នាការនៃការប្រើប្រាស់ផ្នែកទេសចរណ៍ឆ្លងដែនឆ្នាំ២០២៣-២០២៤»ដែលនចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា ការធ្វើទេសចរណ៍ឆ្លងដែនរបស់ប្រទេសចិនបានស្តារឡើងវិញយ៉ាងឆាប់រហ័ស បរិមាណភ្ញៀវទេសចរនិងទំហំប្រើប្រាស់ចេញចូលដែនចិនក្នុងវិស្សមកាលរដូវក្តៅឆ្នាំនេះត្រូវបានរំពឹងទុកថា នឹងបង្កើតកំណត់ត្រាថ្មី។ក្នុងនាមជាប្រភពភ្ញៀវទេសចរធំបំផុតនិងជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ការធ្វើទេសចរណ៍អន្តរជាតិ ប្រទេសចិនបាននិងកំពុងផ្តល់ជំនឿចិត្តជាបន្តបន្ទាប់សម្រាប់ការស្តារទីផ្សារទេចរណ៍សកល។
សូមជម្រាបថា តាំងពីដើមឆ្នាំនេះមក បរិមាណភ្ញៀវទេសចរចិនដែលទៅកាន់ប្រទេសកម្ពុជានិងឥណ្ឌូណេស៊ីជាដើមសម្រាប់ធ្វើទេសចរណ៍ជាលក្ខណៈឯកជនមាននិន្នាការកើនឡើងយ៉ាងខ្លាំង។ក្នុងចំណោមគោលដៅទេសចរណ៍អន្តរជាតិដែលមានប្រជាប្រិយភាពជាងគេទាំង២០សម្រាប់ទេសចរចិន ប្រទេសអាស៊ីមានអត្រាត្រូវជា៦០%៕