ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«កម្លាំងគំនិត»ស្វែងយល់ពីគោលនយោបាយស្តីពីកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី ភាគទី៦ ស្វែងយល់ពីវិធីសាស្ត្រគន្លឹះរបស់បក្សកុម្មុយនីស្តចិនធ្វើក្នុងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន
2024-07-19 10:23:59cri
Share with:

រំលឺកឡើងវិញពីប្រវត្តិសាស្រ្តនៃកំណែទម្រង់និងបើកចំហជាង៤០ឆ្នាំរបស់ប្រទេសចិន នៅរាល់កិច្ចប្រជុំពេញអង្គលើកទី៣នៃបក្សកាន់អំណាច គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនសុទ្ធតែបានសិក្សាស្រាវជ្រាវអំពីបញ្ហាសំខាន់ៗទាក់ទងកំណែទម្រង់និងការបើកចំហ។នៅគ្រប់ដំណាក់កាលគន្លឹះនៃការអភិវឌ្ឍរបស់ប្រទេសចិន ប្រជាជនសុទ្ធតែមានក្តីសង្ឃឹមខ្ពស់ចំពោះគោលនយោបាយថ្មីអំពីកំណែទម្រង់និងបើកចំហ។កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលទើបបិទបញ្ចប់បានក្លាយជានិមិត្តសញ្ញាសំខាន់មួយទៀតក្នុងយុគសម័យនៃកំណែទម្រង់និងការបើកចំហរបស់ប្រទេសចិន។


កិច្ចប្រជុំពេញអង្គបានបង្ហាញថា បច្ចុប្បន្ន ប្រទេសចិនបានឈានចូលដំណាក់កាលគន្លឹះនៃការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសជាតិខ្លាំងក្លានិងស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។លោកXi Jinpingអ្នកដឹកនាំកំពូលនៃប្រទេសចិនបានសង្កត់ធ្ងន់ថា កំណែទម្រង់និងការបើកចំហគឺជា “វិធីសាស្ត្រគន្លឹះ”ដែលកំណត់ភាពជោគជ័យឬបរាជ័យនៃការធ្វើទំនើបកម្មតាមបែបផែនចិន។

«សេចក្តីសម្រេចចិត្តនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»(ខាងក្រោមហៅកាត់ថា «សេចក្តីសម្រេចចិត្ត»)ដែលត្រូវបានពិនិត្យពិភាក្សានិងអនុម័តដោយកិច្ចប្រជុំពេញអង្គលើកនេះបានបង្ហាញថា “វិធីសាស្ត្រគន្លឹះ”រួមមានទាំង “ការចាត់ចែងជាយុទ្ធសាស្ត្រជាប្រព័ន្ធ”និង “វិធានការជាក់ស្តែងសម្រាប់ជំរុញវឌ្ឍនភាពដោយស៊ីជម្រៅ"។

“គ្រប់ជ្រុងជ្រោយ”-ចាត់ចែងជាប្រព័ន្ធនូវការគ្រោងផែនការជាយុទ្ធសាស្ត្រ

«សេចក្តីសម្រេចចិត្ត»នេះបានវិភាគដោយស៊ីជម្រៅអំពីស្ថានការណ៍ថ្មីនិងបញ្ហាថ្មីដែលប្រឈមមុខក្នុងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ហើយបានចាត់ចែងជាទូទៅស្តីពីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់និងបើកចំហជុំវិញការធ្វើទំនើបកម្មតាមបែបផែនចិន ដែលអាចនិយាយថា ជាឯកសារកម្មវិធីនយោបាយសម្រាប់អភិបាលកិច្ចរដ្ឋរបស់គណបក្សកាន់អំណាចក្នុងដំណាក់កាលគន្លឹះនៃដំណើរថ្មី។

«សេចក្តីសម្រេចចិត្ត»ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់លើគ្រប់វិស័យ រួមមានការកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារនៃសង្គមនិយមប្រកបដោយកម្រិតខ្ពស់ ការកែលម្អប្រព័ន្ធនិងជំរុញយន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ការកសាងយន្តការនិងប្រព័ន្ធដែលគាំទ្រការច្នៃប្រឌិតថ្មីដោយគ្រប់ជ្រុងជ្រោយ និងការកែលម្អយន្តការនិងប្រព័ន្ធបើកចំហដោយកម្រិតខ្ពស់។

 “ថែមទៀត”-ជំរុញឱ្យមានភាពស៊ីជម្រៅនូវគោលនយោបាយកំណែទម្រង់

ធ្វើយ៉ាងម៉េចទើបអាច “ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ”?«សេចក្តីសម្រេចចិត្ត»នេះបានលើកឡើងវិធានការជាក់ស្តែងជុំវិញលក្ខណៈពិសេសនិងតម្រូវការផ្ទៃក្នុងនៃការធ្វើទំនើបកម្មតាមបែបផែនចិន។

ជាឧទាហរណ៍ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមដែលជាការធានាដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន វាត្រូវបានលើកឡើងការពីកសាងទីផ្សារឯកភាពនិងកែលម្អរបបមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារ ជុំវិញលក្ខណៈពិសេសនៃការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដោយស៊ីចង្វាក់គ្នារវាងអរិយធម៌សម្ភារៈនិងអរិយធម៌ខាងវិញ្ញាណ ។«សេចក្តីសម្រេចចិត្ត»បានលើកឡើងនូវភារកិច្ច “ជំរុញការច្នៃប្រឌិតថ្មីផ្នែកវប្បធម៌របស់ប្រជាជាតិទាំងមូល”និង “កសាងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលកាន់តែមានប្រសិទ្ធភាព។

ពី “ការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ”ដល់ការ“ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ” លោកXi Jinpingជាមេដឹកនាំបានយកកំណែទម្រង់ផ្នែកប្រព័ន្ធសេដ្ឋកិច្ចជាការណែនាំទិសដៅ ចាត់ទុកការជំរុញយុត្តិធម៌និងសច្ចភាពសង្គមនិងបង្កើនសុខុមាលភាពរបស់ប្រជាជនជាចំណុចចាប់ផ្តើមនិងជាគោលដៅចុងក្រោយ ដែលបានបំពេញបន្ថែមជាបន្តបន្ទាប់នូវកម្លាំងចលករថ្មីដល់ការធ្វើទំនើបកម្មតាមបែបផែនចិន៕





អ្នកបកប្រែ:刘妍
ប្លុកពិសេស