ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន៖ «សេចក្តីសម្រេចចិត្ត»មាន១៥ជំពូកនិង៦០មាត្រា ដោយលើកឡើងនូវវិធានការកំណែទម្រង់សំខាន់ៗជាង៣០០
2024-07-19 11:40:01cri
Share with:

ព្រឹកថ្ងៃទី១៩ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញនិងពន្យល់ពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។


កិច្ចប្រជុំពេញអង្គបានពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»(ខាងក្រោយនេះហៅកាត់ថា «សេចក្តីសម្រេចចិត្ត»)។

«សេចក្តីសម្រេចចិត្ត»ចែកជា១៥ជំពូកនិង៦០មាត្រា  ចាត់ចែងដោយគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់លើគ្រប់វិស័យនិងគ្រប់ផ្នែកតាមរយៈកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច។

«សេចក្តីសម្រេចចិត្ត»បានលើកឡើងវិធានការកំណែទម្រង់សំខាន់ៗជាង៣០០ សុទ្ធតែពាក់ព័ន្ធនឹងខ្លឹមសារនៃប្រព័ន្ធ យន្តការនិងរបប។ក្នុងនោះ រួមមានការធ្វើឱ្យមានសុក្រឹតភាពនិងលើកកម្ពស់ប្រសិទ្ធភាពនៃចំពោះវិធានការកំណែទម្រង់នាពេលកន្លងទៅនេះ និងមានមួយចំនួនគឺវិធានការកំណែទម្រង់ដែលលើកឡើងថ្មីដោយអនុលោមតាមតម្រូវការនៃការអនុវត្តនិងការស្វែងរកក្នុងការសាកល្បង៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស