ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីចិនរីករាយចាប់ដៃគ្នាជាមួយភាគីនានាដើម្បីជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ឱ្យវិវឌ្ឍទៅមុខប្រកបដោយគុណភាពខ្ពស់និងកម្រិតខ្ពស់
2024-07-19 14:55:59cri
Share with:

    ថ្ងៃទី១៨ ខែកក្កដា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា រយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយអង្គការអន្តរជាតិជាង៣០។ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទំនិញរវាងប្រទេសចិននិងប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”មានចំនួន១៩.៥ទ្រីលានយាន់ប្រាក់ចិន ត្រូវជា៤៦.៦%នៃចំនួននាំចេញនាំចូលសរុបរបស់ចិន ទាំងទ្រង់ទ្រាយនិងអនុបាតសុទ្ធតែមានកម្រិតខ្ពស់បំផុតចាប់ពីការលើកឡើងគំនិតផ្តួចផ្តើមនេះមក។ភាគីចិនរីករាយរួមជាមួយភាគីនានា ជំរុញឱ្យការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”វិវឌ្ឍទៅមុខប្រកបដោយគុណភាពខ្ពស់និងកម្រិតខ្ពស់ ព្រមនិងជំរុញឱ្យសមេ្រចបាននូវការធ្វើទំនើបកម្មនៃប្រទេសនានាលើពិភពលោក៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស