គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើពិធីសំណេះសំណាលជាមួយឥស្សរជនក្រៅបក្សនៅទីស្តីការដ្ឋ Zhongnanhai កាលពីថ្ងៃទី២០ ខែឧសភា ដើម្បីស្តាប់មតិយោបល់និងសំណើរបស់តំណាងនៃគណៈកម្មធិការមជ្ឈិមបក្សប្រជាធិបតេយ្យ អ្នកទទួលខុសត្រូវនៃសហព័ន្ធសហភាពឧស្សហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន និងតំណាងឥស្សរជនមិនចូលបក្ស ស្តីអំពីសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់ថា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសម្រេចចិត្តបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ក្នុងគោលបំណងស្រាវជ្រាវជាសំខាន់អំពីការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ព្រមទាំងដាក់ចេញសេចក្តីសម្រេចចិត្ត ។ នេះជាការគិតពិចារណាដោយឈរលើសភាពការណ៍ថ្មីនិងភារកិច្ចថ្មីដែលបក្សនិងរដ្ឋកំពុងប្រឈមមុខក្នុងដំណាក់កាលថ្មី ដើម្បីអនុវត្តជាក់ស្តែងនិងស៊ីជម្រៅ នូវស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលធ្វើការចាត់ចែងជាប្រព័ន្ធចំពោះការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ជាកម្លាំងចលករដ៏ខ្លាំងក្លានិងការធានាខាងរបបចំពោះការសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទីពីរ។
ឥស្សរជនក្រៅបក្សកុម្មុយនីស្តចិនដែលបានចូលរួមពិធីសំណេះសំណាលលើកនេះបានបង្ហាញការឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន៕