ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទសារព័ត៌មាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន 丨 ប្រជាជនចិនដែលទទួលបានការអប់រំថ្នាក់ឧត្តមសិក្សាឈានដល់ ២៥០ លាននាក់ ប្រទេសចិនបានចូលក្នុងចំណោមប្រទេសបែបច្នៃប្រឌិត
2024-07-19 16:53:24cri
Share with:

នាថ្ងៃទី ១៩ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើសន្និសីទសារព័ត៌មានដើម្បីធ្វើបទបង្ហាញនិងបកស្រាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ។

យោងតាម«សេចក្តីសម្រេចចិត្តនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន» តាំងពីសមាបក្សកុម្មុយនីស្តចិនលើកទី ១៨ មក បានជំរុញការអភិវឌ្ឍដោយរួមបញ្ជូលគ្នានូវការអប់រំ ការច្នៃប្រឌិតខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការបណ្តុះបណ្តាធនធានមនុស្ស និងបានពង្រឹងការគាំទ្រចំពោះកិច្ចកសាងទំនើបកម្មជាបន្តបន្ទាប់ ។ 

ទី ១ ប្រទេសចិនបានកសាងប្រព័ន្ធអប់រំធំជាងគេនៅលើពិភពលោក អត្រាទទួលបានការអប់រំនៅគ្រប់កម្រិតបានឈានដល់ ឬលើសពីកម្រិតជាមធ្យមនៃប្រទេសចំណូលមធ្យមនិងខ្ពស់ អត្រាចូលរៀនថ្នាក់ឧត្តមសិក្សាលើសពី ៦០% ដែលបានចូលក្នុងដំណាក់កាលគ្រប់ដណ្តប់ការរំអប់ជាទូទៅដែលទទួលស្គាល់ដោយពិភពលោក ។

ទី ២ ចំនួនគិតមធ្យមនៃកម្លាំងពលកម្មដែលទទួលបានការអប់រំគឺលើសពី ១៤ ឆ្នាំ ហើយចំនួនអ្នកទទួលបានការអប់រំថ្នាក់ឧត្តមសិក្សាបានឈានដល់ ២៥០ លាននាក់ ។ ចំនួនសរុបនៃបុគ្គលិក ស្រាវជ្រាវនិងអភិវឌ្ឍន៍នៃប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក ។ 

ទី ៣ ការចំណាយសរុបលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងសង្គមជាប់ចំណាត់ថ្នាក់ទី ២នៅលើពិភពលោក ការសិក្សាស្រាវជ្រាវជាមូលដ្ឋាននិងការច្នៃប្រឌិតបង្កើតថ្មីត្រូវបានពង្រឹងជាបន្តបន្ទាប់ បច្ចេកវិទ្យាស្នូលសំខាន់ៗទទួលបានសមិទ្ធផលថ្មីៗ ពោលគឺប្រទេសចិនបានចូលក្នុងចំណោមប្រទេសបែបច្នៃប្រឌិតដោយជោគជ័យ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស