ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន៖ «សេចក្តីសម្រេចចិត្ត» បានកំណត់យ៉ាងច្បាស់អំពីគោលដៅមេនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ
2024-07-19 16:44:59cri
Share with:

      ថ្ងៃទី ១៩ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញអំពីសមិទ្ធផលសំខាន់ៗនៃការធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅក្នុងយុគសម័យថ្មី គោលដៅមេនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងគោលការណ៍សំខាន់ៗ ។

      « សេចក្តីសម្រេចចិត្តនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»បានកំណត់យ៉ាងច្បាស់ថា បន្តធ្វើឱ្យមានសុក្រឹតភាពនិងអភិវឌ្ឍរបបសង្គមនិយមមានលក្ខណៈពិសេសរបស់ប្រទេសចិន ជំរុញការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចជាតិនិងសមត្ថភាពអភិបាលកិច្ច ។ ដល់ឆ្នាំ២០៣៥ បង្កើតបានជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមប្រកបដោយកម្រិតខ្ពស់ដោយគ្រប់ជ្រុងជ្រោយ សម្រេចបានជាមូលដ្ឋាននូវសង្គមនិយមទំនើប ។ គោលដៅមេនេះ គឺជាការបន្តពីគោលដៅមេអំពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយដែលលើកឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី3 នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៨ផង ហើយក៏បានតភ្ជាប់ជាមួយនឹងការរៀបចំចាត់ចែងជាយុទ្ធសាស្ត្ររបស់សមាជបក្សលើក២០ផងដែរ  ដែលបានកំណត់គោលដៅយ៉ាងច្បាស់ចំពោះការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ។

       «សេចក្តីសម្រេចចិត្ត» បានលើកឡើងថា ការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ចាំបាច់ត្រូវអនុវត្តឱ្យបានល្អនូវគោលការណ៍សំខាន់ៗ ដូចជាការប្រកាន់ខ្ជាប់ការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស  ប្រកាន់ខ្ជាប់ការតម្កល់ប្រជាជនជាចម្បង ប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវនិងច្នៃប្រឌិតថ្មី ប្រកាន់ខ្ជាប់ការធ្វើអភិបាលកិច្ចរដ្ឋតាមផ្លូវច្បាប់ដោយគ្រប់ជ្រុងជ្រោយ និងប្រកាន់ខ្ជាប់គំនិតជាប្រព័ន្ធជាដើម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស