ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន៖ ជំរុញយ៉ាងជាក់លាក់នូវកំណែទម្រង់ដែលប្រជាជននិងសហគ្រាសសុទ្ធតែអាចទទួលបានផល
2024-07-19 15:48:02cri
Share with:

       ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤  គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញនិងពន្យល់ពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។

      តាមការលើកឡើងបានឱ្យដឹងថា  បច្ចុប្បន្ន សេដ្ឋកិច្ចចិនបន្តរក្សានិន្នាការងើបឡើងវិញនិងមានភាពល្អប្រសើរ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា។ ជំហានបន្ទាប់  ត្រូវជំរុញឱ្យសម្រេចបានការអភិវឌ្ឍ ដែលកាន់តែមានតម្លាភាព ផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាបន្ន។ 

«សេចក្តីសម្រេចចិត្តនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»  បានលើកឡើងថា ត្រូវអនុវត្តនយោបាយគ្រប់គ្រងម៉ាក្រូប្រកបដោយប្រសិទ្ធភាពជាក់ស្តែង ដើម្បីជំរុញយ៉ាងជាក់លាក់នូវកំណែទម្រង់ដែលប្រជាជននិងសហគ្រាសសុទ្ធតែអាចទទួលបានផល។

      បើតាមការចាត់ចែងនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០   ប្រទេសចិននឹងបង្កើនការកសាងជីវភាពរស់នៅរបស់ប្រជាជនដែលផ្តល់ផលប្រយោជន៍ជាទូទៅ មានលក្ខណៈមូលដ្ឋាន និងមានការធានារ៉ាប់រង។  ត្រូវកែសម្រួលយន្តការប្រាក់ខែដោយកំណត់តាមសមត្ថភាពការងារនិងលទ្ធផលការងាររបស់ពលករ  ការបង្កើនប្រាក់ចំណូលដោយសមហេតុផល និងការធានាចំពោះការផ្តល់ប្រាក់ខែ។ ជំរុញការបង្កើនប្រាក់ចំណូលនៃក្រុមមនុស្សដែលមានចំណូលទាបដោយប្រសិទ្ធភាព ពង្រីកទ្រង់ទ្រាយក្រុមមនុស្សដែលមានប្រាក់ចំណូលធម្យម។   កែសម្រួលយន្តការពង្រីកការប្រើប្រាស់ក្នុងរយៈពេលយូរ ។ កែលម្អយន្តការផ្តល់ឱកាសការងារដោយគ្រប់ជ្រុងជ្រោយ។ កែលម្អយន្តការទុនវិនិយោគរបស់រដ្ឋាបាលលើកទឹកចិត្តដល់ទុនវិនិយោគនៃសង្គមស៊ីវិល។ កែសម្រួលយន្តការការទទួលបានឱកាសដោយយុត្តិធម៌និងមានតម្លាភាព ដើម្បីជំរុញភាពរលូននៃការផ្លាស់ប្តូរធនធានក្នុងសង្គម និងការបង្កបរិយាកាសជីវភាពធូរធារតាមរយៈការតស៊ូព្យាយាម៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស