ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទកាសែតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន៖«សេចក្តីសម្រេចចិត្ត»នៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានកំណត់ជាក់លាក់នូវវិធានការគន្លឹះសម្រាប់កំណែទម្រង់លើ៣វិស័យដើម្បីពន្លឿនកសាងប្រព័ន្ធទីផ្សារមានស្តង់ដាខ្ពស់
2024-07-19 15:30:33cri
Share with:

ថ្ងៃទី១៩ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើសន្និសីទកាសែត ដើម្បីធ្វើបទបង្ហាញនិងបកស្រាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។


តាមការលើកឡើងបានឱ្យដឹងថា ប្រទេសចិននឹងតាក់តែងនិងដាក់ចេញច្បាប់ស្តីពីការជំរុញសេដ្ឋកិច្ចឯកជន។«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»បានគូសបញ្ជាក់អំពីការផ្សព្វផ្សាយស្មារតីនៃសហគ្រិន ពន្លឿការកសាងសហគ្រាសលំដាប់ពិភពលោកឱ្យកាន់តែច្រើន នេះគឺជាការសំណូមពររួមចំពោះតួអង្គពាណិជ្ជកម្មគ្រប់ប្រភេទ។


«សេចក្តីសម្រេចចិត្ត»បានកំណត់ជាក់លាក់នូវវិធានការគន្លឹះសម្រាប់កំណែទម្រង់លើ៣វិស័យរួមមាន៖

ទី១គឺកសាងទីផ្សារធឯកភាពតែមួយមាននៅទូទាំងប្រទេសក្នុងនោះរួមមានទីផ្សារដីធ្លីឯកភាពសម្រាប់ប្រើប្រាស់ក្នុងការកសាងនៅទីក្រុងនិងជនបទ ទីផ្សារសមាហរណកម្មបច្ចេកទេសនិងទិន្នន័យទូទាំងប្រទេស និងទីផ្សារថាមពលអគ្គិសនីឯកភាពនៅទូទាំងប្រទេសជាដើម។


ទី២គឺជំរុញការកែទម្រង់ចំពោះការធ្វើទីផ្សារភាវូបនីយកម្មធាតិផ្សំ។


ទី៣គឺកែលម្អនូវប្រព័ន្ធមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារ ក្នុងនោះរួមមានការកែលម្អចំពោះប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា ការលាតត្រដាងពីព័ត៌មាន ការត្រួតពិនិត្យនិងគ្រប់គ្រងលើឥណទានជាដើម។«សេចក្តីសម្រេចចិត្ត»បានលើកឡើងជាពិសេស ដើម្បីបង្ការនិងកែតម្រូវលើការដែលប្រើប្រាស់មធ្យោបាយរដ្ឋបាលឬបទល្មើសដើម្បីធ្វើអន្តរាគមន៍ជម្លោះសេដ្ឋកិច្ច អនុវត្តការដាក់ទោសចំពោះសកម្មភាពរំលោភបំពានលើកម្មសិទ្ធិបញ្ញាសេដ្ឋកិច្ចគ្រប់ទម្រង់និងរាល់ផលប្រយោជន៍ស្របច្បាប់៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស